ក្រុងព្រះសីហនុ(ផ្សាយវគ្គ១)ទីតាំងបនល្បែងអនឡាញទូបាញ់ត្រីកំពុងរីកស្គុះស្គាយលើដែនអាណាចក្រក្រុងព្រះសីហនុជាច្រើនទីតាំងកំពុងបើកលេងភ្នាល់យ៉ាងអាណាធិបតេយ្យចំណែកលោកវរៈសេនីយ៍ឯកថីវិសាលកំពុងដេកលង់លក់យ៉ាងស្កប់ស្កល់ហាក់បីដូចជាត្រូវថ្នាំសណ្ដំមិនទាន់ភ្ញាក់ពីដំណេកចុះមកបង្ក្រាបនៅឡើយទេ។ បើយល់តាមសេចក្តីរាយការណ៍ពីភ្នាក់ងារសារព័ត៌មានយើងបានចុះទៅដល់ទីតាំងបនល្បែងទួបាញ់ត្រីផ្ទាល់នៅរសៀលថ្ងៃទី ១៧ ខែមករាឆ្នាំ ២០២៦ជាក់ស្ដែងក្រុមការងារយើងបានសង្កេតឃើញមានទីតាំងបនល្បែងអនឡាញស៊ីសងទូបាញ់ត្រីកំពុងបើកដំណើរការលេងភ្នាល់យ៉ាងរលូនដោយជ្រកក្រោមស្លាកសណ្ឋាគារទីតាំងទាំងនោះរួមមានទីតាំងទី ១ជ្រកក្រោមស្លាកសណ្ឋាគារយីហោរតោ១ស្ថិតនៅផ្លូវ ១០២នៅភូមិ ៤សង្កាត់ ៤ក្រុងព្រះសីហនុទីតាំងទី ២ ស្ថិតនៅភូមិ...