​តំណាង​លោក​ឧត្ដមសេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ សព​វីរ​យុទ្ធជន​ពលី​ជីវិត​ក្នុង​សមរភូមិ​ចំនួន​៣​នាក់​

(​បន្ទាយមានជ័យ​)៖ អនុវត្តតាម​អនុសាសន៍​ដ៏​ដ៏​ខ្ពង់ខ្ពស់​របស់ ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ​នៅ​រសៀល​ថ្ងៃទី​៣០​ខែ​ធ្នូ​ឆ្នាំ​២០២៥​លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ចាត់តាំង​លោក​ឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស​ដឹកនាំ​កម្លាំង​នគរបាល​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​បំពាក់​កំរងផ្កា​ដល់​សព​វីរ​យុទ្ធជន​ពលី​ជីវិត​នៅ​សមរភូមិ​ប្រយុទ្ធ​ជា​សត្រូវ​ឈ្លានពាន​ទឹក​ដី​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ​ចំនួន​៣​នាក់​។

​សព​ត្រូវបាន​តម្កល់​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​គិរី​ជុំ​ចំការ​ខ្នុរ ស្ថិតនៅ​ភូមិ​អូរ​អំបិល សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ​។

​ជា​ចុងក្រោយ​លោក​ឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរង​ផែន​ការងារ​ធនធានមនុស្ស​បាន​ពាំនាំ​ការចូលរួម​មរណទុក្ខ​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ និង​រូបលោក​ផ្ទាល់​ចំពោះ​ការបាត់បង់​នូវ ប្តី ឪពុក ជាទី​គោរព​ស្រឡាញ់​និង​បាន​នាំយក​ថវិកា​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ទៅ​ចូលរួម​បុណ្យ​ដល់​ក្រុមគ្រួសារ​សព​ដេ​ី​ម្បី​យក​ទៅ​ចាត់ចែង​ក្នុង​កម្មវិធី​បុណ្យ​ផងដែរ​៕

(ដោយ លោក យ៉េ សុខជា)​

You might like

Leave a Reply

Your email address will not be published. Required fields are marked *