ក្រុងព្រះសីហនុ​-(​ដំណឹង​បន្ថែម​) ស្ត្រីជន​សង្សយ័​ជា​ឃា​/​ត​/​ក ដៃដល់ ដែល​សម្លា​/​ប់​ស្ត្រី​រងគ្រោះ​នៅ​ឆ្នេរ​អូរត្រេះ​ក្រុងព្រះសីហនុ សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ហើយ​

​របាយការណ៍​ពី​នគរបាល​ជំនាញ​ឲ្យដឹងថា នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ​២០២៦ វេលា​ម៉ោង ២១​និង​៣០​នាទី​យប់ ស្ថិត​នៅ​ឆ្នេរ​អូរត្រេះ បន្ទប់ទឹក​លេខ ៩ ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ មាន​ករណី ឃា​/​ត​ក​/​ម្ម​គិតទុក​ជាមុន ០១​លើក បង្កឡើង​ដោយ​ជនសង្ស័យ ចំនួន ០១​នាក់ ភេទ ស្រី បានធ្វើ​សកម្មភាព យក​កាំបិត​ចុង​ស្រួច ដង​ឈើ ដាក់​ក្នុង​ថង់​យក​ម៉ាស់​រុំ ទៅ​ជួប​ជនរងគ្រោះ ឈ្លោះប្រកែក​គ្នា​បាន​ពីរ ទៅ បី​ម៉ាត់ ស្រាប់តែ​ជនសង្ស័យ​បាន​ដក​កាំ​/​បិត​ពី​ក្នុង​ថង់ ទៅ​អ ា​រ ក ជនរងគ្រោះ បណ្តាល​អោយ​ស្លា​/​ប់​នៅ​កន្លែងកើតហេតុ ក្រោយពេល​កើតហេតុ​ភ្លាមនោះ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​គេចខ្លួន​ពី​កន្លែងកើតហេតុ​បាត់​។​

​បើ​តាម​របាយការណ៍​ពី​សមត្ថកិច្ច​ថា កន្លងមក ជនសង្ស័យ និង​ជនរងគ្រោះ ជា​មនុស្ស​ស្រី​ស្រលាញ់​ភេទ ដូចគ្នា ហើយ​ស្រលាញ់គ្នា​ប្រហែល​០២​ឆ្នាំ មកហើយ​។​

​ក្រោយពេល​ទទួល​ពត៌មាន​បាន​នូវ​រឿងហេតុ​ខាងលើ​ភ្លាម កំលាំង​ជំនាញ ព្រហ្មទណ្ឌ របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​សង្កាត់​លេខ ១ និង​២ បាន​ធ្វើ​ការស្រាវជ្រាវ​តាម​ជំនាញ រហូតដល់​វេលា​ម៉ោង​ប្រហែល ០៣​និង​២០​នាទី​រំលង​អាធ្រា​ត ឈានចូល​ថ្ងៃ​ទី ១៥ ខែ​ឧសភា ឆ្នាំ​២០២៦ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ បាន នៅ​ចំណុច ក្រោម​ផ្លូវ​ល្បឿន​លឿន ក្រុមទី​១៧ ភូមិ​១ សង្កាត់​លេខ ១ ក្រុង​-​ខេត្ត​ព្រះសីហនុ យកទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដើម្បី​ធ្វើ​ការសាកសួរ​។​
I-​ជនរងគ្រោះ (​ស​/​ព​)​ឈ្មោះ តាំង ស្រី​និច ភេទ​ស្រី ជនជាតិខ្មែរ ថ្ងៃ​-​ខែ​-​ឆ្នាំ​កំណើត​៖ ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​១៩៩៩​។
II-​ជនសង្ស័យ​ឈ្មោះ សុខ រស្មី ភេទ ស្រី អាយុ ២៤​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក​ខារ៉ាអូខេ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ ៤ សង្កាត់​លេខ ៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

​យោង​តាម​ការ​សួរ​បំភ្លឺ​មិត្តភក្តិ​របស់​ស្ត្រី​រងគ្រោះ និង​ប្អូនប្រុស​ជនសង្ស័យ​។ សមត្ថកិច្ច​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ការ​ស្លា​/​ប់រប​ស់​ជនរងគ្រោះ​បណ្ដាលមកពី​៖ ឃា​/​ត​ក​/​ម្ម​គិតទុក​ជាមុន (​អារ​/ ក ស​/​ម្លា​/​ប់ ៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *