បន​ល្បែង​អន​ឡាញ​ប្រភេទ​ទូ​បាញ់​ត្រី​ច្រើន​ទីតាំង​ជ្រក​ក្រោម​ស្លាក​សណ្ឋាគារ​កំពុង​រីក​ដូច​ផ្សិត​ក្នុង​ដែនដី​ក្រុងព្រះសីហនុ​រីឯ​លោក​វរៈ​សេនី​ឯក​ថី​វិសាល​អធិការ​ក្រុង​កំពុង​រក្សា​ភាព​ស្ងៀមស្ងាត់​មិនទាន់​មាន​វិធានការ​ផ្លូវច្បាប់​នៅឡើយ​ខណៈ​ពេល​ពលរដ្ឋ​ស្មើ​ដល់​លោក​ឧត្តមសេនីយ៍ឯកសរ ដ្ឋា ស្នងការ​នគរបាល​ខេត្ត​មេត្តាជួយ​បង្ក្រាប​ឲ្យទាន់​ពេលវេលា​ផង​ទៀត​

ក្រុងព្រះសីហនុ​(​ផ្សាយ​វគ្គ​១)​ទីតាំង​បន​ល្បែង​អន​ឡាញ​ទូ​បាញ់​ត្រី​កំពុង​រីក​ស្គុះស្គាយ​លើ​ដែន​អាណាចក្រ​ក្រុងព្រះសីហនុ​ជាច្រើន​ទីតាំង​កំពុងបើក​លេង​ភ្នាល់​យ៉ាង​អាណាធិបតេយ្យ​ចំណែក​លោក​វរៈសេនីយ៍ឯក​ថី​វិសាល​កំពុង​ដេក​លង់លក់​យ៉ាង​ស្កប់ស្កល់​ហាក់បីដូចជា​ត្រូវ​ថ្នាំ​សណ្ដំ​មិនទាន់​ភ្ញាក់​ពី​ដំណេក​ចុះ​មក​បង្ក្រាប​នៅឡើយ​ទេ​។​

​បើ​យល់​តាម​សេចក្តីរាយការណ៍​ពី​ភ្នាក់ងារ​សារព័ត៌មាន​យើង​បាន​ចុះ​ទៅ​ដល់​ទីតាំង​បន​ល្បែង​ទួ​បាញ់​ត្រី​ផ្ទាល់​នៅ​រសៀល​ថ្ងៃទី ១៧ ខែ​មករា​ឆ្នាំ ២០២៦​ជាក់ស្ដែង​ក្រុម​ការងារ​យើង​បាន​សង្កេតឃើញ​មាន​ទីតាំង​បន​ល្បែង​អន​ឡាញ​ស៊ីសង​ទូ​បាញ់​ត្រី​កំពុងបើក​ដំណើរការ​លេង​ភ្នាល់​យ៉ាង​រលូន​ដោយ​ជ្រក​ក្រោម​ស្លាក​សណ្ឋាគារ​ទីតាំង​ទាំងនោះ​រួមមាន​ទី​តាំងទី ១​ជ្រក​ក្រោម​ស្លាក​សណ្ឋាគារ​យីហោរ​តោ​១​ស្ថិតនៅ​ផ្លូវ ១០២​នៅ​ភូមិ ៤​សង្កាត់ ៤​ក្រុងព្រះសីហនុ​ទី​តាំងទី ២ ស្ថិតនៅ​ភូមិ ៤ សង្កាត់ ៤​ក្រុងព្រះសីហនុ​ជ្រក​ក្រោម​ស្លាក​សណ្ឋាគា​រអុី​ស្តុន​ហ្គ្រេ​ន​និង​ទីតាំងទី ៣​ស្ថិតនៅ​ជិត​ផ្សារ​អូ​ត្រេះ​តំបន់​ឆៃ​ណា​ថោ​ន​សង្កាត់​៤​ក្រុងព្រះសីហនុ​ខេត្ត​ព្រះសីហនុ​ជ្រក​ក្នុង​សណ្ឋាគារ​យីហោ​អូវ​ឡឹ និង​នៅ​មាន​ទីតាំង​បន​ល្បែង​សុីសង​ទូ​បាញ់ត្រី​ជាច្រើន​កន្លែង​ទៀត​ដែល​អង្គភាព​សារព័ត៌មាន​យើង​មិន​ទាន់​យក​មក​រៀបរាប់​និង​អត្ថាធិប្បាយ​។​

​ជុំវិញ​បន​ល្បែង​សុីសង​កំពុង​រីកដុះតាល​បែ​បអាណាធិបតេ​យ្យ​ខាងលើ​នេះ​តើ​មាន​វាំងនន​ខ្មៅ​អ្វី​នៅ​ពីក្រោយ​បានជា​ធ្វើឲ្យ​សមត្ថកិច្ច​ជំនាញ​មើលមិនឃើញ​
​បើទោះបី​យ៉ាងនេះ​ក្តី​នៅ​ព្រឹក​ថ្ងៃទី ១៨​ខែ​មករា​ឆ្នាំ ២០២៦​លោក​វីរៈ​សេនីយ៍​ឯក​ថៃ វិសាល​អធិការនគរបាល​ក្រុងព្រះសីហនុ​បាន​ឱ្យ​ក្រុម​ការងារ​យើង​ដឹង​តាម​ទូរ​សព្ទ​ថា​ជុំវិញ​បញ្ហា​នេះ​លោក​មិនទាន់​បាន​ដឹង​ទេ​ចាំ​មើល​លោក​ឲ្យកម្លាំង​ចុះ​ទៅ​ត្រួតពិនិត្យ​។​លោក​បាន​បន្តថា​ចំពោះ​ទីតាំង​ខាងលើ​មាន​ច្បាប់​ឬ​អត់​ច្បាប់​នោះ​លោក​មិនទាន់​ដឹង​ដែរ​ចាំ​លោក​ឱ្យកម្លាំង​ទៅ​ត្រួតពិនិត្យ​មើល​ក្រែងលោ គេ​មានច្បាប់​។​

​ទោះបីយ៉ាងណា​ក៏ដោយ​ពលរដ្ឋ​រស់ក្នុង​តំបន់​ធ្វើ​ការស្នើ​ដល់​លោក​ឧត្តមសេនីយ៍ឯកសរ រដ្ឋា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​មេត្តា​ចាត់​កម្លាំង​ជំនាញ​ចុះ​ត្រួតពិនិត្យ​និង​មាន​វិធានការ​ផ្លូវច្បាប់​ឲ្យទាន់​ពេលវេលាផ​ងទៀន​!​ដោយ​ស្របតាម​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៧ ចំណុច​ដែល​ដាក់​ចេញ​ឲ្យ​អនុវត្ត​ដោយ​ក្រសួងមហាផ្ទៃ​។​

​តែ​ពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រី​ស្អាតស្អំ​មួយចំនួន​នៅតែ​ចាំ​មិន​ភ្លេច​នៅ​បទបញ្ជា​របស់​សម្ដេច​តេជោ​ហ៊ុនសែន​ស្ថាបនិ​កសន្តិភាព​និង​ជា​ប្រមុខរដ្ឋ​ស្តីទី​នាពេល​បច្ចុប្បន្ន​ក៏​ដូច​ជា​បទបញ្ជា​របស់​សម្ដេច​បវរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នា​យុគសម័យ​នេះ​បាន​ចេញ​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​នា​ពេល​កន្លង​ទៅ​ឲ្យ​មន្ត្រី​គ្រប់​ជាន់ថ្នាក់​អនុវត្ត​បង្ក្រាប​ល្បែងស៊ីសង​ទូទាំងប្រទេស​ឱ្យបាន​ជា​កំហិត​។​

​មក​ដល់​ម៉ោង​ចេញ​ផ្សាយ​នេះ​អង្គភាព​សារព័ត៌មាន​យើង​បាន​ធ្វើ​ការទំនាក់ទំនង​ទៅ​លោក​ឧត្តមសេនីយ៍ឯសរ រដ្ឋា​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​ខាងលើ​តែ​ទូរ​សព្ទ​លោក ខ​ល​ចូល​មិនមាន​អ្នកទទួល​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *