(រាជធានីភ្នំពេញ )នៅរសៀលថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០២៥ដោយទទួល បញ្ជាផ្ទាល់ពី លោកវរសេនីយ៍ឯក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យកម្លាំងផ្នែកការពារ និងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រជុំជួរត្រួតពិនិត្យកម្លាំង និងចេញល្បាតនៅតាមភូមិសាស្ត្រខណ្ឌដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាប រាល់បទល្មើសផ្សេងៗ ពិសេសបង្ការទប់ស្កាត់ មិនឲ្យកើតមានឡើងនូវក្មេងទំនេីងនៅក្នុងមូលដ្ឋាន៕
(ដោយ លោក ខៀវ សុកាន)

