ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ឧបត្ថម គ្រឿងឧបភោគ​បរិភោគ រួម​ខោអាវ​គី​ប ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ

(​បន្ទាយមានជ័យ​):​នៅ​ថ្ងៃ​ទី ៣០ ខែ​ធ្នូ ឆ្នាំ​២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ បាន​បន្ត​ឧបត្ថម គ្រឿងឧបភោគ​បរិភោគ និង​ខោ​អាវ​គី​ប ដល់​កម្លាំង​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​បន្ត​ប្រគល់ជូន​ដល់​កម្លាំង​ជួរ​មុខ​ដែល​កំពុង​ឈរជើង​ការពារ​បូរណៈភាព​ទឹកដី ។​

​គ្រឿងឧបភោគ​បរិភោគ​រួមមាន​:
១-​អំ​បុក ចំនួន ៣​កេស (១​កេស​=២៧​កញ្ចប់​)
២-​ខោអាវ​គីប ចំនួន ៣​កេស​ធំ (៤០០​ឈុត​)

​ក្នុងនាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង និង ជា​ស្នងការ​នគ​បាល​រាជធានី​ភ្នំពេញ និង​សហការី ដែល​បាន បន្ត​ផ្តល់​ជា​គ្រឿងឧបភោគ​បរិភោគ និង​ខោ​អាវ​គី​ប ដល់​ស្នងការដ្ឋាន សម្រាប់​ជូន​ដល់​កងកម្លាំង​នគរបាល​ជួរមុខ ក្នុង​កិច្ចការ​ការពារ​បូរណៈភាព​ទឹកដី ។ សូម​គោរព​ជូនពរ​ដល់ ឯកឧត្ដម និង រួម​សហការី​ទាំងអស់ ជួបតែ​សេចក្ដីសុខ គ្រប់ប្រការ សុខភាព​មាំមួន ជោគជ័យ​គ្រប់​ភារកិច្ច និង​ជួបប្រទ​:​តែ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណ​: សុខ​: ពល​: កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ដោយ ៖ លោក ស៑ាន កោ

You might like

Leave a Reply

Your email address will not be published. Required fields are marked *