គ្រឿងឧបភោគ​បរិភោគ និង​ថវិកា មួយចំនួន​ត្រូវបាន​ផ្ដល់ជូន​កងកម្លាំង​ដែល​រងរបួស និង​ពុល​ផ្សែង​ក្នុង​សមរភូមិ ហើយ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​-​កម្ពុជា​ជប៉ុន និង​មន្ទីរពេទ្យ​បង្អែក​ព្រះនេត្រព្រះ​បន្ទាប់ពី​មាន​ការយកចិត្តទុកដាក់​ពី​នាយ​ឧត្តមសេនីយ៍​សថេត​

(​ខេត្ត​បន្ទាយមានជ័យ​) ៖ នៅ​ព្រឹក​ថ្ងៃទី ២៦ ខែ​ធ្នូ​ឆ្នាំ ២០២៥ លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ចាត់​លោក​ឧត្តមសេនីយ៍ត្រី រ៉ែ​ម វីរៈ ស្នងការរង ផែនកា​រងារ​សេនាធិការ និង​លោក​ឧត្តមសេនីយ៍ត្រី វ៉ាត ចន្ថា ស្នងការរង ជំនួយ​ដឹកនាំ​ផែន​ការងារ​ភ​ស្តភា និង​ហិញ្ញ​វត្ថុ នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ មាន ថវិកា និង គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​កងកម្លាំង​ដែល​រងរបួស និង​ពុល​ផ្សែង​ក្នុង​សមរភូមិ ហើយ​កំពុង​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​-​កម្ពុជា​ជប៉ុន និង​មន្ទីរពេទ្យ​បង្អែក​ព្រះនេត្រព្រះ ខេត្ត​បន្ទាយមានជ័យ ។​

​នេះ​ជា​ការលើកទឹកចិត្ត ផ្តល់​ភាព​កក់ក្តៅ និង​ផ្តល់​ក្តីសង្ឃឹម​ដ៏​ធំធេង​ដល់​កងកម្លាំង​ដ៏​អង់អាច​ក្លាហាន​ដែល ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ តែងតែ​មាន​ក្តីបារម្ភ ខ្វល់ខ្វាយ​គ្រប់​វិនាទី ចំពោះ​សុខទុក្ខ​របស់ កងកម្លាំង​យើង ។​

​ក្នុងឱកាស​ចុះ​សួរសុខទុក្ខ​នេះដែរ លោក​ឧត្តមសេនីយ៍ ស្នងការរង តំណាង​លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏​បាន​ពាំនាំ​ការ​សួរសុខទុក្ខ​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នគរបាលជាតិ ចំពោះ​កងកម្លាំង​ទាំងអស់ ជាពិសេស​ការគោរព​ស្ញប់ស្ញែង ចំពោះ​ទឹកចិត្ត​ដ៏​អង់អាច​ក្លាហាន ហ៊ាន​ពលិកម្ម​គ្រប់​បែប​យ៉ាង​ដើម្បី​បូរណភាព​ទឹកដី​ជា​ទី​ស្នេហា​នៃ​យើង និង​ការលះបង់​កម្លាំងកាយ​ចិត្ដ បំពេញ​ការងារ​ដោយ​បេះដូង និង​ឆន្ទៈ​ខ្ពស់បំផុត ក្នុង​ការការពារ​បូរណភាព​ទឹកដី លះបង់​ឈាម​ស្រស់ សាច់​ស្រស់ បូជា​ជូន​ជាតិ​មាតុភូមិ ដោយ​ក្តី​មោទនភាព​ជា​ទីបំផុត​។ និង​បាន​ជំរុញ​ដល់​ក្រុមគ្រូពេទ្យ​ឱ្យ​មើលថែ​រហូតដល់​ជាសះស្បើយ និង​សូម​ជូនពរ​ដល់​កងកម្លាំង​ទាំង​ឆាប់​បាន​ជាសះស្បើយ​ពី​របួស​ផងដែរ​៕

(ដោយ លោក ពិន មឿន)

You might like

Leave a Reply

Your email address will not be published. Required fields are marked *