
(រាជធានីភ្នំពេញ) ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការពង្រឹងត្រួតពិនិត្យតួនាទីភារកិច្ចលើការងារដឹកនាំបញ្ជាកម្លាំងរបស់មន្ត្រីក្រោមឱវាទ ឲ្យមានការទទួលខុសត្រូវខ្ពស់លើការងារអនុវត្តភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ឲ្យមានប្រសិទ្ធភាព ដោយធានាឲ្យបានស្ថិរភាព សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅ ជូនដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅគ្រប់ពេលវេលា។
នៅក្នុងនោះដែរតាមរយៈការដាក់ចេញនូវវិធានការណ៍បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាមួយការប្រើប្រាស់ពង្រឹងអនុវត្តវិធានការណ៍ច្បាប់និងជំនាញដោយម៉ឹងម៉ាត់។
កិច្ចប្រជុំនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែនការងារ លោក-លោកស្រីនាយការិយាល័យជំនាញទាំង៣៣ លោកអធិការនគរបាលខណ្ឌទាំង១៤ ក្រុមការងារជំនួយការឯកឧត្តមស្នងការ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕
(ដោយ លោក គុណ សែន)

