(ខេត្តកណ្ដាល) ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅយប់ថ្ងៃទី ២៨ ខែធ្នូឆ្នាំ ២០២៥កម្លាំងអន្តរាគមន៍ទាំង២វេននិងកម្លាំងប៉ុស្តិ៍នគរបាលទាំង១០នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ប្រជុំជួរត្រួតពិនិត្យកម្លាំង ត្រៀមចេញល្បាត និង ឈរជើងតាមគោលដៅ ដើម្បីរងចាំចេញអន្តរាគមន៍ ការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងក្រុងតាខ្មៅ ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋជួបបញ្ហាអសន្តិសុខ សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង/២៤ម៉ោង ៖
☎️០៩៧ ៧៧ ៨០០ ៥១ ☎️០១៧ ៧៨០ ០៥១ ☎️០៦៩ ៧៨០ ០៥១ ៕
(ដោយ លោក គុណ សែន)

