ឯកឧត្តម​ទៀ​វិញ រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​និង​លោកជំទាវ​កាន់​ចន្ទ្រា​បាន​កសាង​ផ្លូវ​បេតុង​មួយ​ខ្សែ​ក្នុង​ឃុំ​ថ្ម​ស​ស្រុក​បូ​ទុម​សាគរ​ដើម្បី​ជា​ប្រយោជន៍​ដល់​ពលរដ្ឋ​ទូទៅ​

​ខេត្ត​កោះកុង ពិធី​សូត្រ​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ដែល​ត​ភ្ជាប់​ពី​ស្ពាន​ចម្លង​គោ​រហូត​ទៅ​ដល់​ក្លោងទ្វារ​វត្ត​ចម្លង​គោ​ដែល​មាន​ប្រវែង​មួយ​ពាន់​ម៉ែត្រ​និង​ទទឹង 5 ម៉ែត្រ​ដែល​ស្ថិតនៅ​ភូមិ​ចម្លង​គោ​ឃុំ​ថ្ម​ស​ស្រុក​បូ​ទុម​សាគរ​ខេត្ត​កោះកុង​។​

​វិធី​សូត្រ​ក្រុង​ពាលី​បើក​ការដ្ឋាន​សាងសង់​ខាងលើ​នេះ​ចាប់ផ្ដើម​នៅ​ព្រឹក​ថ្ងៃទី ៩ ខែ​ធ្នូ​ឆ្នាំ ២០២៥​ក្រោម​អធិបតីភាព​ឯកឧត្តម​ទៀ​វិញ​និង​លោកជំទាវ​កាន់​ចន្ទ្រា​ក្នុងនោះដែរ​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ឃុំ​ថ្ម​ស​ទាំងមូល​ក៏​បាន​សម្ដែង​ការ​សាទរ​រីករាយ​ក្រៃលែង​ចំពោះ​សមិទ្ធផល​ដែល​និង​កើត​នា​ឡើង​នាពេល​ខាងមុខ​នេះ​។​

​ក្នុង​ពិធី​នោះ​ដែរ​ឯកឧត្តម​ទៀ​វិញ​និង​លោកជំទាវ​ប្រកបដោយ​ទឹកមុខ​ស្រស់ស្រាយ​និង​កាយវិការ​សោមនស្ស​រីករាយ​និង​ភាព​ស្និត​ស្នាល​ក្នុងនាម​ភាតរភាព​និង​បាន​សួរ​សុខទុក្ខ​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​ឃុំ​ខាងលើ​ផងដែរ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ផ្លូវ​បេតុង​ដែល​មាន​ទំហំ​៥​ម៉ែត្រ​និង​ប្រវែង​១០០០​ម៉ែត្រ​ដែល​ត​ភ្ជាប់​ពី​ស្ពាន​ចម្លង​គោ​រហូតមកដល់​ក្លោងទ្វារ​វត្ត​ចម្លង​គោ​ខាងលើនេះ​គឺជា​ប្រាក់​ផ្ទាល់ខ្លួន​របស់​ឯកឧត្តម​ទៀ​វិញ​និង​លោកជំទាវ​ជា​អ្នក​ឧបត្ថម្ភ​ទាំងស្រុង​ដើម្បី​សាងសង់​ផ្លូវ​ខាងលើ​នេះ​ឡើង​ទុក​ជា​ប្រយោជន៍​ដល់​សាធារណជន​៕(​ដោយ លោក​នួន​សុខា​)​

You might like

Leave a Reply

Your email address will not be published. Required fields are marked *