ខេត្តកោះកុង ពិធីសូត្រក្រុងពាលីបើកការដ្ឋានសាងសង់ផ្លូវបេតុងមួយខ្សែដែលតភ្ជាប់ពីស្ពានចម្លងគោរហូតទៅដល់ក្លោងទ្វារវត្តចម្លងគោដែលមានប្រវែងមួយពាន់ម៉ែត្រនិងទទឹង 5 ម៉ែត្រដែលស្ថិតនៅភូមិចម្លងគោឃុំថ្មសស្រុកបូទុមសាគរខេត្តកោះកុង។
វិធីសូត្រក្រុងពាលីបើកការដ្ឋានសាងសង់ខាងលើនេះចាប់ផ្ដើមនៅព្រឹកថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២៥ក្រោមអធិបតីភាពឯកឧត្តមទៀវិញនិងលោកជំទាវកាន់ចន្ទ្រាក្នុងនោះដែរពលរដ្ឋដែលរស់នៅក្នុងឃុំថ្មសទាំងមូលក៏បានសម្ដែងការសាទររីករាយក្រៃលែងចំពោះសមិទ្ធផលដែលនិងកើតនាឡើងនាពេលខាងមុខនេះ។
ក្នុងពិធីនោះដែរឯកឧត្តមទៀវិញនិងលោកជំទាវប្រកបដោយទឹកមុខស្រស់ស្រាយនិងកាយវិការសោមនស្សរីករាយនិងភាពស្និតស្នាលក្នុងនាមភាតរភាពនិងបានសួរសុខទុក្ខដល់ពលរដ្ឋដែលរស់នៅភូមិឃុំខាងលើផងដែរ។
គួរបញ្ជាក់ផងដែរថាផ្លូវបេតុងដែលមានទំហំ៥ម៉ែត្រនិងប្រវែង១០០០ម៉ែត្រដែលតភ្ជាប់ពីស្ពានចម្លងគោរហូតមកដល់ក្លោងទ្វារវត្តចម្លងគោខាងលើនេះគឺជាប្រាក់ផ្ទាល់ខ្លួនរបស់ឯកឧត្តមទៀវិញនិងលោកជំទាវជាអ្នកឧបត្ថម្ភទាំងស្រុងដើម្បីសាងសង់ផ្លូវខាងលើនេះឡើងទុកជាប្រយោជន៍ដល់សាធារណជន៕(ដោយ លោកនួនសុខា)

