(បន្ទាយមានជ័យ):នៅថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគបាលរាជធានីភ្នំពេញ បានបន្តឧបត្ថម គ្រឿងឧបភោគបរិភោគ និងខោអាវគីប ដល់កម្លាំងនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងបន្តប្រគល់ជូនដល់កម្លាំងជួរមុខដែលកំពុងឈរជើងការពារបូរណៈភាពទឹកដី ។
គ្រឿងឧបភោគបរិភោគរួមមាន:
១-អំបុក ចំនួន ៣កេស (១កេស=២៧កញ្ចប់)
២-ខោអាវគីប ចំនួន ៣កេសធំ (៤០០ឈុត)
ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគបាលរាជធានីភ្នំពេញ និងសហការី ដែលបាន បន្តផ្តល់ជាគ្រឿងឧបភោគបរិភោគ និងខោអាវគីប ដល់ស្នងការដ្ឋាន សម្រាប់ជូនដល់កងកម្លាំងនគរបាលជួរមុខ ក្នុងកិច្ចការការពារបូរណៈភាពទឹកដី ។ សូមគោរពជូនពរដល់ ឯកឧត្ដម និង រួមសហការីទាំងអស់ ជួបតែសេចក្ដីសុខ គ្រប់ប្រការ សុខភាពមាំមួន ជោគជ័យគ្រប់ភារកិច្ច និងជួបប្រទ:តែពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ ៖ លោក ស៑ាន កោ

