ខេត្តឧត្តរមានជ័យ នៅថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2025 នេះ ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តមានជ័យ បានចាត់លោកសំ ប្រិយង៉ាម នាំយកផ្លែឈើគ្រឿងបរិភោប និងថវិកាមួយចំនួនចុះសួរ សុខទុក្ខដល់វរ:កងទ័ព គឺលោក អនុសេនីយ៍ឯកហាំ សាខន មេបញ្ជាការរងកងល្បាតប្រចាំនៅនៅភ្នំប៉ោយ ក្រុងសំរោងខេត្ត នៃខេត្តឧត្តរ មានជ័យ ដោយត្រូវបានពុលផ្សែង ថ្នាំពុលពីសំណាក់ទាហានថៃបាញ់ពីលើយន្តហោះកាលពីពេលថ្មីៗនេះ ហើយត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្ត សៀមរាប ។
នៅក្នុងឱកាសនោះ លោក អនុ សេនីយ៍ឯក ហាំ សាខន ក៏បានថ្លែង អំណរគុណយ៉ាងជ្រាវជ្រៅផងដែរ ដល់ ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តមានជ័យ ដែលជានិច្ចកាលឯកឧត្តម បានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ ចំពោះវីរៈកងទ័ព ជាពិសេសចំពោះរូបលោកដែលកំពុងតែបានសម្រាកព្យាបាល នៅមន្ទីរពេទ្យនាពេលនេះ នេះគឺជាការបង្ហាញពីទឹកចិត្តមួយនៃក្តីស្រឡាញ់ដល់កងកំលាំង រវាង កំលាំងសម៌ភូមិក្រោយ មកសម៌ភូមិមុខ៕
(ដោយ លោក សែម ប៊ុនធឿន)

