លោកជំទាវ​បណ្ឌិត ពេជ្រ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត​បាន​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​មក​ចែកជូន​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​នៅ​ស្រុក​ព្រៃនប់​

​ខេត្ត​ព្រះសីហនុ ៖ លោកជំទាវ​ពេជ្រ​ចន្ទ​មុន្នី​អនុប្រធាន​អចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា នៅ​ព្រឹក​ថ្ងៃទី ៧ ខែ​ធ្នូ​ឆ្នាំ ២០២៥​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំ​ណោះ​សំ​ណា​ល សួរសុខទុក្ខ និង​ចែក​អំណោយ​មនុស្សធម៌​ក្នុងនោះ​មានដូចជា​គ្រឿង​បរិភោគ​និង​គ្រឿងឧប្បភោគ ជូន​ប្រជាជន​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន ២.១៩៧​គ្រួសារ រស់នៅ​ភូមិ​ចំនួន​២៣ ក្នុង​ឃុំ​ចំនួន​៦ ស្ថិតនៅ​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​ឱកាស​នោះ​ដែរលោះ​ជំទាវ​បណ្ឌិត​បាន​សំដែ​ង​ការ​នឹករលឹក​និង​ចូលរួម​សោកស្ដាយ​ចំពោះ​គ្រោះធម្មជាតិ​ដែល​បាន​កើតឡើង​ជា​យថាហេតុ​។ តែ​ទោះបីយ៉ាងណា​ក៏ដោយ​ថ្នាក់ដឹកនាំ​ក៏ដូចជា​លោក​ជំទាវ​តែងតែ​នៅក្បែរ​ប្រជាពលរដ្ឋ​ដើម្បី​រួមសុខទុក្ខ​គ្រប់​កាលៈទេសៈ​ទាំងអស់​៕
(​ដោយ​លោក​ហម ហា សហការី​ប្រចាំខេត្ត​ព្រះសីហនុ​)​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *