ខេត្តព្រះសីហនុ ៖ លោកជំទាវពេជ្រចន្ទមុន្នីអនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២៥បានអញ្ជើញចូលរួមក្នុងពិធីសំណោះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ក្នុងនោះមានដូចជាគ្រឿងបរិភោគនិងគ្រឿងឧប្បភោគ ជូនប្រជាជនរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២.១៩៧គ្រួសារ រស់នៅភូមិចំនួន២៣ ក្នុងឃុំចំនួន៦ ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
នៅក្នុងឱកាសនោះដែរលោះជំទាវបណ្ឌិតបានសំដែងការនឹករលឹកនិងចូលរួមសោកស្ដាយចំពោះគ្រោះធម្មជាតិដែលបានកើតឡើងជាយថាហេតុ។ តែទោះបីយ៉ាងណាក៏ដោយថ្នាក់ដឹកនាំក៏ដូចជាលោកជំទាវតែងតែនៅក្បែរប្រជាពលរដ្ឋដើម្បីរួមសុខទុក្ខគ្រប់កាលៈទេសៈទាំងអស់៕
(ដោយលោកហម ហា សហការីប្រចាំខេត្តព្រះសីហនុ)

