ខេត្តតាកែវ ៖ បន្ទាប់ពីមានការផ្សព្វផ្សាយតាមបណ្ដាញសង្គម Facebookពីលោក អ៊ុនសុខាជាម្ចាស់គណនេយ្យឈ្មោះអាស៊ានសន្តិភាពប៉ុស្តិ៍ដែលបានធ្វើការចោទប្រកាន់មកលើភ្នាក់ងារសារព័ត៌មានអង្គរបុរី hot newនិងក្រុមការងារពីរនាក់ទៀតថាបានគំរាមកំហែងនិងដើរតួជាអាជ្ញាធរមានសមត្ថកិច្ចនោះអង្គភាពក្រុមការងារយើងខ្ញុំសុំធ្វើការបដិសេធចោលទាំងស្រុងរាល់ការលើកឡើងរបស់ជនខាងលើនឹងធ្វើការស្នើដល់ជនសង្ស័យឈ្មោះ អ៊ុន សុខាបង្ហាញភស្តុតាងជាសាធារណៈដើម្បីឲ្យមហាជនបានឃើញចៀសវាងការចោទប្រកាន់គ្មានមូលដ្ឋានដោយសំអាងលើអណ្ដាតអត់ឆ្អឹងដើរវាយប្រហារគេឯងដោយគ្មានមូលដ្ឋានច្បាស់លាស់ឬមួយជននេះជាបុគ្គលមានសតិស្មារតីមិនគ្រប់គ្រាន់បានជាមកប្រព្រឹត្តអំពើទម្លាក់កំហុសគេឯងតាមអារម្មណ៍រវើរវាយ។
អង្គភាពយើងខ្ញុំនឹងក្រុមការងារសូមជម្រាបជូនដល់សារធារណៈជនសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកលោកស្រីឱ្យបានជ្រាបថាអង្គភាពនិងក្រុមការងារយើងខ្ញុំតែងតែប្រកាន់ខ្ជាប់នៅក្រោមសីលធម៌និងជាជីវៈជាអ្នកផ្សារព័ត៌មាននិងផ្សព្វផ្សាយជាព័ត៌មានពិតដោយឥតប្រកាន់ពណ៌សម្បុរភេទភាសាសាសនានិន្នាការនយោបាយដើមកំណើតជាតិឋានៈសង្គមអ្វីឡើយដោយផ្អែកតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាស្ដីអំពីរបបសារព័ត៌មាននិងចាំមិនភ្លេចអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែក្រើនរំលឹកដល់អ្នកសារព័ត៌មានថាកុំរំលោភសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត។
លោកសែតសាវៃនិងក្រុមការងារសូមរំលឹកឡើងវិញថាកាលពីថ្ងៃទី៥ខែតុលាឆ្នាំ២០២៥លោកនិងក្រុមការងារបានចុះទៅថតផ្ដិតយករូបភាពនៅរណ្ដៅដីមួយកន្លែងដែលស្ថិតនៅភូមិព្រៃធំឃុំព្រះបាទជាន់ជុំស្រុកគិរីវង្សខេត្តតាកែវដែលមានឈ្មោះសនធារីភរិយាលោកញ៉ាញ់សោធអធិការរងនគរបាលស្រុកគិរីវង្សជាថៅកែនៅគ្រានោះដែរលោកសែតសាវៃនិងក្រុមការងារបានទទួលរងនៅការមាគងាយដោយពាក្យសំដីមិនសមរម្យព្រមទាំងបញ្ជាបក្សពួកធ្វើការឃាត់ខ្លួននិងរថយន្តមានរយៈពេលជាងមួយម៉ោងដោយមានការអន្តរាគមន៍ពីនគរបាលប៉ុស្តិ៍ព្រះបាទជាន់ជុំទើបស្ត្រីខាងលើព្រមដោះលែងលោកនិងក្រុមការងារឱ្យមានសេរីភាពវិញដោយហេតុដូច្នេះហើយទើបលោកបាទរៀបចំពាក្យបណ្ដឹងនារីជើងល្អខាងលើដើម្បីការពារកិត្តិយសនឹងសេចក្តីថ្លៃថ្នូរទៅស្ថាប័នឯកាក្នុងចេតនាស្វែងរកយុត្តិធម៌ជូនខ្លួនឯងតែប៉ុណ្ណោះ។តែមិននឹកស្មានដល់ទាល់តែសោះថានៅព្រឹកថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២៥ក៏មានគណនេយ្យ Facebookឈ្មោះអាស៊ានសន្តិភាពប៉ុស្តិ៍គ្រប់គ្រងដោយលោក អ៊ុន សុខាចេញមកវាយប្រហារមកលើលោកសែតសាវៃនិងក្រុមការងារពីរនាក់ទៀតទាំងកំរោលហាក់បីដូចជាមានគំនុំនិងពុំបានសួរនាំក្រុមការងារលោកទាល់តែសោះក្រុមការងារយើងនៅតែទទូចស្នើសុំដល់បុគ្គលម្ចាស់ account ដែលផ្សព្វផ្សាយក្នុងចេតនាញុះញង់ដល់មហាជនខាងលើបង្ហាញនៅសក្ខីកម្មជាក់លាក់ផងមកបើពុំដូច្នេះទេក្រុមការងារលោកនិងរៀបចំឯកសារតតាំងដើម្បីការពារខ្លួនតាមប្រព័ន្ធយុត្តិធម៌ដែលកំពុងមានជាធមាន។
នៅរសៀលថ្ងៃទី 20 ខែវិច្ឆិកាឆ្នាំ 2025 នេះក្រុមការងារយើងបានធ្វើការទំនាក់ទំនងអ៊ុនសុខាដែលជាម្ចាស់ account facebook ឈ្មោះអាស៊ានសន្តិភាពប៉ុស្តិ៍តែត្រូវបានលោកឆ្លើយបំភ្លឺថាសំនេរដែលលោកសរសេរខាងលើគឺលោកបានបន្ថែមតែបន្តិចបន្តួចប៉ុណ្ណោះក្រៅពីនោះភាគីប្រជាពលរដ្ឋអ្នកស្នើសុំជាអ្នកផ្ញើឱ្យហើយលោកអ៊ុនសុខាក៏បានបានសន្យាទៀតថាលោកផ្ញើឯកភាពសាបភស្តុតាងមួយចំនួនផ្ដល់ជូនក្រុមការងារយើងនិងបានអះអាងថាលោកគឺជាចាងហ្វាងគេហទំព័រសន្តិភាពប៉ុស្តិ៍តែម្ដងផងដែរ៕
(ដោយ លោក ខៀវ សុផានុរស្ស)

