លោក​ សែត ​សា​វៃ ​ភ្នាក់ងារ​សារព័ត៌មាន​អង្គរបុរី​ hot news​ ស្នើ​ទៅ​ម្ចាស់​គណនេយ្យ​ហ្វេ​សប៊ុក​ឈ្មោះ​អាស៊ាន សន្តិភាព​ប៉ុស្តិ៍​ បង្ហាញ​ភស្តុតាង​ដែល​បាន​ផ្សព្វផ្សាយ​ចោទប្រកាន់​រូបលោក​និង​ក្រុមការងារ​ពីរ​នាក់​ទៀត​ថា​បាន​គំរាមកំហែង​សម្លុត​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ​ដែល​ជា​ម្ចាស់​រណ្ដៅ​ដី​នឹង​ដើរតួ​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​

​ខេត្តតាកែវ ៖ បន្ទាប់​ពី​មាន​ការផ្សព្វផ្សាយ​តាម​បណ្ដាញ​សង្គម Facebook​ពី​លោក អ៊ុន​សុខា​ជា​ម្ចាស់​គណនេយ្យ​ឈ្មោះ​អាស៊ាន​សន្តិភាព​ប៉ុស្តិ៍​ដែល​បាន​ធ្វើ​ការចោទប្រកាន់​មកលើ​ភ្នាក់ងារ​សារព័ត៌មាន​អង្គរបុរី hot new​និង​ក្រុមការងារ​ពីរ​នាក់​ទៀត​ថា​បាន​គំរាមកំហែង​និង​ដើរតួ​ជា​អាជ្ញា​ធរមាន​សមត្ថកិច្ច​នោះ​អង្គភាព​ក្រុមការងារ​យើងខ្ញុំ​សុំ​ធ្វើការ​បដិសេធ​ចោល​ទាំងស្រុង​រាល់​ការលើកឡើង​របស់​ជន​ខាងលើ​នឹង​ធ្វើ​ការស្នើ​ដល់​ជនសង្ស័យ​ឈ្មោះ អ៊ុន សុខា​បង្ហាញ​ភស្តុតាង​ជា​សាធារណៈ​ដើម្បី​ឲ្យ​មហាជន​បាន​ឃើញ​ចៀសវាង​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​ដោយ​សំអាង​លើ​អណ្ដាត​អត់​ឆ្អឹង​ដើរ​វាយប្រហារ​គេឯង​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ឬ​មួយ​ជន​នេះ​ជា​បុគ្គល​មាន​សតិ​ស្មារតី​មិន​គ្រប់គ្រាន់​បាន​ជា​មក​ប្រព្រឹត្ត​អំពើ​ទម្លាក់កំហុស​គេឯង​តាម​អារម្មណ៍​រវើរវាយ​។​

​អង្គភាព​យើងខ្ញុំ​នឹង​ក្រុម​ការងារ​សូម​ជម្រាប​ជូន​ដល់​សារ​ធា​រណៈ​ជន​សម្ដេច​ទ្រង់​ឯកឧត្តម​លោកជំទាវ​លោក​លោកស្រី​ឱ្យបាន​ជ្រាបថា​អង្គភាព​និង​ក្រុមការងារ​យើងខ្ញុំ​តែងតែ​ប្រកាន់ខ្ជាប់​នៅក្រោម​សីលធម៌​និង​ជា​ជីវៈ​ជា​អ្នកផ្សារ​ព័ត៌មាន​និង​ផ្សព្វផ្សាយ​ជា​ព័ត៌មាន​ពិត​ដោយ​ឥត​ប្រកាន់​ពណ៌​សម្បុរ​ភេទ​ភាសា​សាសនា​និន្នាការ​នយោបាយ​ដើមកំណើត​ជាតិ​ឋានៈ​សង្គម​អ្វី​ឡើយ​ដោយ​ផ្អែក​តាម​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្ដី​អំពី​របប​សារព័ត៌មាន​និង​ចាំ​មិន​ភ្លេច​អនុសាសន៍​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ប្រមុខរដ្ឋ​ស្ដីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​តែងតែ​ក្រើនរំលឹក​ដល់​អ្នកសារព័ត៌មាន​ថា​កុំ​រំលោភ​សិទ្ធិ​អ្នក​ដទៃ​កុំ​បំភ្លៃ​ការពិត​។​

​លោក​សែត​សា​វៃ​និង​ក្រុមការងារ​សូម​រំលឹក​ឡើងវិញ​ថា​កាលពី​ថ្ងៃ​ទី​៥​ខែតុលា​ឆ្នាំ​២០២៥​លោក​និង​ក្រុម​ការងារ​បាន​ចុះ​ទៅ​ថត​ផ្ដិត​យក​រូបភាព​នៅ​រណ្ដៅ​ដី​មួយ​កន្លែង​ដែល​ស្ថិតនៅ​ភូមិ​ព្រៃធំ​ឃុំ​ព្រះបាទ​ជាន់ជុំ​ស្រុក​គិរីវង្ស​ខេត្ត​តាកែវ​ដែល​មានឈ្មោះ​សន​ធា​រី​ភរិយា​លោក​ញ៉ាញ់​សោធ​អធិការរង​នគរបា​ល​ស្រុក​គិរីវង្ស​ជា​ថៅកែ​នៅ​គ្រា​នោះ​ដែរ​លោក​សែត​សា​វៃ​និង​ក្រុម​ការងារ​បាន​ទទួលរ​ង​នៅ​ការ​មាគងាយ​ដោយ​ពាក្យសំដី​មិន​សមរម្យ​ព្រមទាំង​បញ្ជា​បក្សពួក​ធ្វើការ​ឃាត់ខ្លួន​និង​រថយន្ត​មាន​រយៈពេល​ជាង​មួយ​ម៉ោង​ដោយ​មាន​ការអន្តរាគមន៍​ពី​នគរបាល​ប៉ុស្តិ៍​ព្រះបាទ​ជាន់ជុំ​ទើប​ស្ត្រី​ខាងលើ​ព្រម​ដោះលែង​លោក​និង​ក្រុមការងារ​ឱ្យ​មាន​សេរីភាព​វិញ​ដោយ​ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​បាទ​រៀបចំ​ពាក្យបណ្ដឹង​នារី​ជើងល្អ​ខាងលើ​ដើម្បី​ការពារ​កិត្តិយស​នឹង​សេចក្តី​ថ្លៃថ្នូរ​ទៅ​ស្ថាប័ន​ឯកា​ក្នុង​ចេតនា​ស្វែងរក​យុត្តិធម៌​ជូន​ខ្លួនឯង​តែ​ប៉ុណ្ណោះ​។​តែ​មិន​នឹកស្មាន​ដល់​ទាល់តែ​សោះ​ថា​នៅ​ព្រឹក​ថ្ងៃទី​២០​ខែវិច្ឆិកា​ឆ្នាំ​២០២៥​ក៏​មាន​គណនេយ្យ Facebook​ឈ្មោះ​អាស៊ាន​សន្តិភាព​ប៉ុស្តិ៍​គ្រប់គ្រង​ដោយ​លោក អ៊ុន សុខា​ចេញ​មក​វាយប្រហារ​មក​លើ​លោក​សែត​សា​វៃ​និង​ក្រុមការងារ​ពីរ​នាក់​ទៀត​ទាំង​កំរោល​ហាក់បីដូចជា​មាន​គំនុំ​និង​ពុំ​បាន​សួរនាំ​ក្រុម​ការងារ​លោក​ទាល់តែសោះ​ក្រុម​ការងារ​យើង​នៅ​តែ​ទទូច​ស្នើសុំ​ដល់​បុគ្គល​ម្ចាស់ account ដែល​ផ្សព្វផ្សាយ​ក្នុង​ចេតនា​ញុះញង់​ដល់​មហាជន​ខាងលើ​បង្ហាញ​នៅ​សក្ខីកម្ម​ជាក់លាក់​ផង​មក​បើ​ពុំ​ដូច្នេះ​ទេ​ក្រុម​ការងារ​លោក​និង​រៀបចំ​ឯកសារ​តតាំង​ដើម្បី​ការពារ​ខ្លួន​តាម​ប្រព័ន្ធ​យុត្តិធម៌​ដែល​កំពុង​មាន​ជាធ​មាន​។​

​នៅ​រសៀល​ថ្ងៃ​ទី 20 ខែវិច្ឆិកា​ឆ្នាំ 2025 នេះ​ក្រុមការងារ​យើង​បាន​ធ្វើ​ការទំនាក់ទំនង​អ៊ុន​សុខា​ដែល​ជា​ម្ចាស់ account facebook ឈ្មោះ​អាស៊ាន​សន្តិភាព​ប៉ុស្តិ៍​តែ​ត្រូវបាន​លោក​ឆ្លើយ​បំភ្លឺ​ថា​សំនេរ​ដែល​លោក​សរសេរ​ខាងលើ​គឺ​លោក​បាន​បន្ថែម​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្រៅពីនោះ​ភាគី​ប្រជាពលរដ្ឋ​អ្នក​ស្នើ​សុំ​ជា​អ្នក​ផ្ញើឱ្យ​ហើយ​លោក​អ៊ុន​សុខា​ក៏​បាន​បាន​សន្យា​ទៀត​ថា​លោក​ផ្ញើ​ឯកភាព​សាប​ភស្តុតាង​មួយចំនួន​ផ្ដល់ជូន​ក្រុម​ការងារ​យើង​និង​បាន​អះអាងថា​លោក​គឺជា​ចាងហ្វាង​គេហទំព័រ​សន្តិភាព​ប៉ុស្តិ៍​តែម្ដង​ផងដែរ​៕​

(ដោយ លោក ខៀវ សុផានុរស្ស)

You might like

Leave a Reply

Your email address will not be published. Required fields are marked *