(ខេត្តព្រះវិហារ) សម្ដេចឥស្សរៈវិទេសបញ្ញាហោ ណាំហុងឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អតីតឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងប្រតិបត្តិការអន្តរជាតិកម្ពុជានៅថ្ងៃទី២៧ ខែធ្នូឆ្នាំ ២០២៥នេះបានឧបត្ថម្ភអំបុកអង្ករស្រូវថ្មីដល់វិរៈកងទ័ពចំនួន២តោននិងចំនួន១តោនទៀតដល់ជនភៀសសឹក១០០០គ្រួសារសរុបទាំងអស់ចំនួន៣តោនសម្រាប់ចែកជូនទិសព្រះវិហារ។
អំណោយខាងលើគ្រោងនិងចែកជូនដល់វីរៈកងទ័ពនិងបងប្អូនជនភៀសសឹកតាមរយៈរដ្ឋបាលខេត្តព្រះវិហារនៅថ្ងៃស្អែកខាងមុខនេះ៕
(ដោយ លោក ពិន មឿន)

