ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប អញ្ជើញ​ចុះ សួរសុខទុក្ខ​ដល់​ប្រជាពលរដ្ឋ​ភៀ​សសឹក នៅ​ស្រុក​ស្រីស្នំ​

ខេត្តសៀមរាប ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួង​ការពារជាតិ និង​ជា​សមាជិក​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូល ដ្ឋា​ន ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​១៦​ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​និង​នាំយក​អំណោយ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ជា​ជនភាសសឹក ៦០០​គ្រួសារ ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​សុវត្ថិភាព ស្រុក​ស្រីស្នំ ខេត្តសៀមរាប អមដំណើរ​ដោយ​ឯកឧត្តម លន់ សុធី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ស្រុក​ស្រីស្នំ ឯកឧត្តម​ឧត្តម ឧត្តមសេនីយ៍ឯកឧ​ត្ត​ម ស ថា​វី អនុរដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះជួយ​មូលដ្ឋាន​ស្រុក​ជី​ក្រែង ខេត្តសៀមរាប លោក​ឧត្តមសេនីយ៍ទោ ខូវ ឆាយ នាយក​មជ្ឈម ណ្ឌ​ល​កីឡា​នៃ​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​និង​លោកជំទាវ​ផងដែរ​។ ហើយ​អំណោយ​ដែល​ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ជន​ភាសិក​នាពេលនេះ រួម​មាន​ទឹក​សុទ្ធ​កម្ពុជា​ដប​ធំ​ចំនួន ១០០ កេះ កៅ​ស៑ូ​តង់​ចំនួន ២០​តង់ ទឹក​ផ្លែឈើ​ចំនួន ៨០​កេះ និង​អង្ក ៦០០​កញ្ចប់​ផងដែរ​។​

​មានប្រសាសន៍​សំណេះ សំ​ណា​ល នា​ក្នុង​ឱកាស​នោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ខៀវ ឆេន រដ្ឋលេខាធិការ ក្រសួង ការពារជាតិ និង​ជា​សមាជិក​ក្រុមការងារ​រាជ រដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​សៀមរាប​
​បាន​មាន​ប្រសា​ន៍​ថា កម្ពុជា​យើង ត្រូវការ​សន្តិភាព និង​មិន​ចង់បាន​សង្គ្រាម​នោះ​ឡើយ តែ​ខាង​ភាគី​ទាហាន​ថៃ រំលោភបំពាន​ម្តង​ហើយ ម្តងទៀត ធ្វើឱ្យ​យើង​រស់នៅ​ដោយ​មិន​បាន​សុខសាន្ត យើង​គ្មាន​ជម្រើស​ទេ ព្រោះ​ថៃ​បាញ់​សង្គ្រប់​ម​កលើ​យើង ហើយ​កងកំលាំង​យើង​ក៏​ត្តូវ​ការប្រើ​សិទ្ឋិ​បាញ់​តបត​ការពារ​ខ្លួន និង​ដើម្បី​ការពារ​អធិបតេយ្យភាព​បូរណភាព​ទឹក​ដី​ពី​ការ​រំ លោ​ភ បំពាន​មក​លើ​យើង​វិញ​ផងដែរ​។​

​ទង្វើ​របស់​កងទ័ព​ថៃ បាន​គំរាមកំហែង​បំផ្លិចបំផ្លាញ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ស៊ីវិល ដូចជា​ទី​វត្ដ​អារាម សាសនា ផ្ទះសម្បែង សាលារៀន និង​ប្រាសាទ​នានា​ជាដើម​។

​ឯកឧត្តម មានប្រសាសន៍ថា ផលវិបាក​នៃ​សង្គ្រាម បាន​បង្ក​មហន្តរាយ បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​សោកនាដកម្ម ផ្ដាច់​ជីវិត​មិន​រើសមុខ ទាំង​ទាហាន និង​ជន​ស៊ីវិល​ស្លូតត្រង់​។

​ប្រជាពលរដ្ឋ​ត្រូវ​បង្ខំចិត្ត​ភៀសខ្លួន ចាកចេញ​ពី​ផ្ទះសម្បែង ទ្រព្យសម្បត្តិ សត្វ​ចិញ្ចឹម​ដែល​មិន​អាច​យក​មក​ជាមួយ​បាន​។ ទុក្ខលំបាក​នេះ​ធ្វើឱ្យ​យើង​ទាំងអស់​គ្នា​យល់​យ៉ាងច្បាស់​តម្លៃ​នៃ​សន្តិភាព​។​

​ឯកឧត្តម​មាន​ប្រសាសន៍​បន្តទៀតថា នៅ​ក្នុង​គ្រា​ដ៏​លំបាក​នេះ យើង​ត្រូវ​រួមគ្នា​ក្នុង​ស្មារតី​រួម យកចិត្តទុកដាក់​ជួយ​គ្នា ចែករំលែក​ទៅ​វិញ​ទៅ​មក​ទាំង​សម្ភារ និង​ស្មារតី ជាមួយគ្នានេះ ប្រមុខ​រាជរដ្ឋាភិបាល និង​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ តែងតែ​គិតគូរ​ដោះស្រាយ​ពី​ទុក្ខលំបាក​នោះ ដោយ​មិន​ទៅណា​ចោល និង​នៅ​ជាមួយ​ប្រជាជន​ជានិច្ច​។​ ក៏​បាន​ថ្លែង​លើកទឹកចិត្ត និង​អរគុណ​ដល់​គ្រួសារ​បងប្អូន​ដែល​មាន​កូន មាន​ប្ដី​ជា​កងទ័ព​កំពុង​បំពេញភារកិច្ច ដើម្បី​ការពារ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​ជា​កេរ​ដូនតា​យើង​បាន​ការពារ​ទុក​ឱ្យ​ដល់​សព្វថ្ងៃ​។

​ប្រជាពលរដ្ឋ​កម្ពុជា​គ្រប់ៗ​រូប​មាន​កាតព្វកិច្ច និង​មាន​សិទ្ធិ​ការពារ​បូរណភាព​ទឹកដី​ទាំង អស់​គ្នា ហើយ​កម្ពុជា​គ្រាន់តែ​ចង់​រក្សា​ការពារ​នូវ​អ្វី​ដែល​ជា​កេរ​ដូនតា​ខ្មែរ​ដែល​នៅសល់​បច្ចុប្បន្ន​ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​ដោយ​យើង​មិន​ចង់​បានរ​បស់​អ្នកណា​នោះ​ឡើយ​៕
(ដោយ លោក សែម ប៊ុនធឿន)

You might like

Leave a Reply

Your email address will not be published. Required fields are marked *