ខេត្តឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ បានចុះសួរសុខទុក្ខ កងកម្លាំង នគរបាល ដែលឈរជើងនៅជំរុំភៀសសឹក ស្រុកចុងកាល ខេត្តឧត្តរមានជ័យ ដោយបាននាំយកនូវនំចំណី និងថវិការមួយចំនួន ជូនដល់កងកម្លាំងនៅទីនោះផងដែរ ដែលបានបង្ហាញពីការចូលរួមលើកទឹកចិត្តដល់កងកម្លាំង ពីសម៌ភូមិក្រោយ ។
គួររំលឹកថាឯកឧត្តមប្រធានសាលាដំបូងខេត្តឧត្តរមានជ័យតែងតែយកចិត្តទុកដាក់ដល់កងកម្លាំងនិងជនភៀសសឹកដោយនាំយកនូវអំណោយជាគ្រឿងបរិភោគគ្រឿងឧបភោគព្រមទាំងថវិកានិងសួរសុខទុក្ខដើម្បីផ្ដល់កម្លាំងចិត្តដល់កងកម្លាំងនៅសម៌ភូមិជួរមុខនិងកងកម្លាំងជួរក្រោយផងដែរ៕
(ដោយ លោក យ៉េ សុខជា)

