កងកម្លាំង​ដែល​រងគ្រោះ​ដោយសារ​ផ្សែង​ពុល​ពី​សំណាក់​យោធា​ថៃ​ត្រូវបាន​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចុះ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ដែល​កំពុង​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​អូរជ្រៅ ស្រុក​អូរជ្រៅ​

(​បន្ទាយមានជ័យ​):​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ដ៏​ខ្ពង់ខ្ពស់​ពី ឯកឧត្ដម នាយ​ឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ​២០២៥ លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ រួម​សហការី​បាន​អញ្ជើញ​នាំយក​ថវិកា និង​កន្ត្រក​ផ្លែឈើ​  ជូន​ដល់​កម្លាំង​នគរបាល ដែល​ត្រូវរបួស និង​ផ្សែង​ពុល ហើយ​សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យបង្អែក​អូរជ្រៅ ស្រុក​អូរជ្រៅ ។​

​កម្លាំង​ដែល​ត្រូវ​ចុះ​សួរសុខទុក្ខ​រួមមាន​:
១-​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អូរជ្រៅ ចំនួន ២​នាក់ ថវិកា​ចំនួន​១,៨០០,០០០​រៀល និង​កន្ត្រក​ផ្លែឈើ​២​កន្ត្រក
២-​កម្លាំង​វរ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ ៩១១ ចំនួន​១​នាក់ ថវិកា ១០០​ដុល្លារ​
៣-​កងកម្លាំង​កង​ព​លលេ​ខ ៥០៣ ចំនួន ១៣​នាក់ ថវិកា​សរុប ៨០០​ដុល្លារ និង​១០​មុឺន​រៀល
៤-​កងកម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ចំនួន ២​នាក់ ថវិកា​ចំនួន ២០០​ដុល្លារ

​ជាមួយគ្នា​នោះ លោក​ឧត្ដមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​  បាន​លើកទឹកចិត្ត និង​ជូនពរ​ដល់​កងកម្លាំង​ទាំ​អស់​  មាន​របួស និង​កម្លាំង​ដែល​ត្រូវ​ផ្សែង​ពុល ឆាប់​ជា ឱ្យមាន​សុខភាព​ល្អ​មាំទាំ​ឡើងវិញ ក្នុង​ខណៈ​នេះ ថ្នាក់​ដឹកនាំ​នៅ​តែ​បន្ត​គិតគូរ និង​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់​ដល់​គ្រប់​កងកម្លាំង​ទាំងអស់ ជាមួយគ្នា​នោះ​លោក​ឧត្ដមសេនីយ៍ទោ ស្នងការ ក៏​បាន​ជំរុញ​ដល់​ក្រុម​គ្រូពេទ្យ​ឱ្យ​មើលថែ​រហូតដល់​ជាសះស្បើយ ហើយ​ប្ដេជ្ញា​មិន​បោះបង់​បងប្អូន​គ្រប់គ្នា​នោះទេ និង​សូម​ជូនពរ​ដល់​កងកម្លាំង​ទាំង​ឆាប់​បាន​ជាសះស្បើយ​ពី​របួស​ផងដែរ​៕(​ដោយ​លោក​សា៑ន កោ​)​

You might like

Leave a Reply

Your email address will not be published. Required fields are marked *