ឯកឧត្តម​សុខ​លូ​បាន​ពាំនាំ​អំណោយ​របស់​សប្បុរសជន​ប្រគល់ដល់ដៃ​ជនភៀសសឹក​មកពី​តាម​បណ្តា​ស្រុក និង​ខេត្ត​មួយចំនួន​ក្រោយពី​មាន​ការឈ្លានពាន​ពី​យោធា​ថៃ​លើ​ដែន​អធិបតេយ្យ​កម្ពុជា​

​ខេត្ត​បាត់ដំបង ៖ ឯកឧត្តម​សុខ​លូ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាត់ដំបង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​ធ្នូ ឆូ​ឆ្នាំ​២០២៥​នេះ បាន​អញ្ជើញ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​ដែល​ទទួលបាន​ពី​សប្បុរសជន មាន​អង្ករ គ្រឿងឧបភោគ បរិភោគ និង​សម្ភារ​:​ប្រើប្រាស់​ចាំបាច់ ដែល​ឧបត្ថម្ភ​តាមរយៈ​រដ្ឋបាល​ខេត្ត សម្រាប់​ឧបត្ថម្ភ​ជូន​បងប្អូន​ភៀ​សសឹក នៅតាម​មណ្ឌល​សុវត្ថិភាព​នានា ក្នុងនោះ​បាន​ឧបត្ថម​ជូន​បងប្អូន​ភៀ​សសឹក​នៅមណ្ឌល​សុវត្ថិភាព​ចំនួន​៣​ទីតាំង​ក្នុងស្រុក​ថ្មគោល និង​ចំនួន​២​ទីតាំង​នៅ​មណ្ឌល​សុវត្ថិភាព​ស្រុក​ប​វេល ខេត្ត​បាត់ដំបង​។​

​ក្នុងឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ខិតខំ​យកចិត្តទុកដាក់​ពង្រឹង​សណ្តាប់ធ្នាប់ ជួយ​អន្តរាគមន៍ និង​សម្របសម្រួល​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្សេងៗ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មណ្ឌល​សុវត្ថិភាព​ឱ្យ​បាន​ល្អប្រសើរ​។​

​ឯកឧត្តម ក៏​បាន​រំលឹក​ដល់​បងប្អូន​ជនភៀសសឹក​ទាំងអស់ ដែល​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​មណ្ឌល​សុវត្ថិភាព​ចូលរួម​រក្សា​អនាម័យ​បរិស្ថាន ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត​។​

​ឯកឧត្តម​បាន បន្ត​ប្រាប់​បន្ថែម​ដល់​បងប្អូន​ភៀស​សឹក​ត្រូវ​ចេះ គោរព​ស្រឡាញ់​គ្នា​ក្នុង​គ្រា​លំបាក​នេះ ដើម្បី​រស់​នៅ​បាន​សុខសាន្ត មាន​សាមគ្គីភាព​ល្អ ចេះ​ជួយ​គ្នា​ទៅវិញទៅមក ដើម្បី​រួមរស់​ជាមួយគ្នា​បាន​សុខ​សុវត្ថិភាព​ក្នុង​ទីតាំង​មណ្ឌល​សុវត្ថិភាព​នេះ​។​

​ឯកឧត្តម បាន​បន្តទៀតថា សូម​បងប្អូន​ជឿជាក់​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​យើង​ក្រោម​ការដឹកនាំ​របស់ សម្តេច​តេជោ និង​សម្តេច​មហា​បវរ​ធិបតី នាយករដ្ឋមន្ត្រី ក្នុង​ការដោះស្រាយ​បញ្ហា​ជម្លោះ​ព្រំដែន​ជាមួយ​សត្រូវ​ឈ្លានពាន​។​

​ជាមួយគ្នា​នោះ​ដែរ បងប្អូន​ដែល​បាន​ជនភៀសសឹក​បានបង្ហាញ​នូវ​អារម្មណ៍​កក់ក្តៅ​ដែល​បាន​ការយកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និង​សប្បុរសជន​ដែល​តែងតែ ជួយ​សម្រួល​នូវ​ទុក្ខលំបាក​នានា​នៅតាម​មណ្ឌល​ភៀ​សសឹក​៕

(ដោយ លោក នៅ ណារិទ្ធិ)

You might like

Leave a Reply

Your email address will not be published. Required fields are marked *