ខេត្តកោះកុង ៖ ដោយមានការចង្អុលបង្ហាញពីលោកវរៈសេនីឯក យួត ហេងប៊ុនម៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកបូទុមសាគរ និងក្រោមការដឹកនាំ បញ្ជាផ្ទាល់ ពីលោកវរៈសេនីយ៍ត្រី ទេស ឈាន នាយប៉ុស្តិ៍រដ្ឋបាលឃុំថ្មស កម្លាំងប៉ុស្តិ៍ បានប្រចាំការ ២៤ម៉ោងលើ ២៤ ម៉ោង ក្នុងការរង់ចាំទទួលព័ត៌មាន និងផ្ដល់សេវាសាធារណៈជូនបងប្អូន ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ កម្លាំងប៉ុស្តិ៍ដើរល្បាត ទាំងយប់ទាំងថ្ងៃ នូវតំបន់ប្រឈមមួយចំនួន ដើម្បី ធានាបាននៅសន្តិសុខនិងសណ្ដាប់ធ្នាប់ល្អសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំថ្មសទាំងមូល។ក្រៅពីការងារល្បាតប្រចាំការកម្លាំងប៉ុស្តិ៍ បានជួយសម្រួលចរាចរណ៍ជូនសិស្សានុសិស្សចេញពីសាលារៀន នូវរាល់ថ្ងៃសិស្សា បន្ថែមពីរនេះទៅទៀតកម្លាំងប៉ុស្តិ៍ឃុំថ្មស បានផ្សព្វផ្សាយអំពីគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង ៧ ចំណុច អំពីបញ្ហាចរាចរណ៍និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។
សកម្មភាពការងាររបស់លោកវរៈសេនីយ៍ត្រីទេសឈានត្រូវបានប្រជាពលរដ្ឋរស់នៅក្នុងឃុំថ្មសនាំគ្នាសាទរលើកទឹកចិត្តនិងកោតសរសើរដោយស្មោះអស់ពីចិត្តដែលមានមន្ត្រីល្អបម្រើរាស្ត្រក្នុងមូលដ្ឋានដូចជាលោកមេប៉ុស្តិ៍រូបនេះ។
ដោយសារការយកចិត្តទុកដាក់ ពីលោកអធិការ និងលោកមេប៉ុស្តិ៍ ព្រមទាំងមានការសហការពីរអាជ្ញាធរ ភូមិឃុំ បានធ្វើអោយ ឃុំថ្មសទទួលបាន នូវសន្តិសុខសណ្ដាប់ធ្នាប់ល្អ និងពុំមានបទល្មើស អ្វីកើតឡើង គួរ អោយគាត់សម្គាល់ឡើយ។
នេះបើយោងតាមសេចក្តីរាយការណ៍ដែលអង្គភាពសារព័ត៌មានម្លប់សន្តិភាពយើងទទួលបាននៅព្រឹកថ្ងៃទី ៩ ខែធ្នូឆ្នាំ ២០២៥៕(ដោយលោកនួនសុខា សហការីប្រចាំខេត្តកោះកុង)


