ភ្នំពេញ៖ យ៉ាងហោចណាស់គ្រឹះស្ថានឥណទានឯកជនចំនួន ២០ត្រូវបានធនាគារជាតិនៃកម្ពុជា លុបចេញពីបញ្ជីធនាគារជាតិសម្រេចឈប់អោយបន្តអាជីវកម្ម។
សេចក្តីសម្រេចនេះធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ តែម្តង។
ធនាគារជាតិបានបញ្ជាក់ថា គ្រឹះស្ថានឥណទានជនបទទាំងនោះ មាននៅរាជធានភ្នំពេញ កំពត កណ្តាល កំពង់ចាម បាត់ដំបង កំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ។
គ្រឹះស្ថានឥណទានជនបទទាំង២០នោះ មានឈ្មោះដូចក្នុងតារាងរាយនាមខាងក្រោម។
ជុំវិញករណីលុបឈ្មោះគ្រឹះស្ថានឥណទានជនបទខាងលើនេះភ្នាក់ងារយើងមិនអាចសុំសេចក្តីអត្ថាធិប្បាយពីលោកជំទាវជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាបានទេមកដល់ម៉ោងចេញផ្សាយនេះដោយពុំមានលេខទូរសព្ទទំនាក់ទំនង៕
(ដោយ លោក ខៀវ សុផានុរស្ស)

