(ខេត្តព្រះសីហនុ)នៅថ្ងៃទី១ ខែតុលាឆ្នាំ២០២៦នេះ លោក អ៊ី ធារិន អភិបាលនៃគណៈអភិបាលស្រុកព្រៃនប់បានចុះពិនិត្យ ដំណើរការពិនិត្យសុខភាពនិងការទទួលពាក្យរបស់ប្អូនៗយុវជនស្ម័គ្រចិត្ត នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់។
ជាមួយគ្នានេះដែរ លោកអភិបាល បានសម្តែងភាពរីករាយ និងមានមោទនភាពចំពោះស្មារតីភ្ញាក់រលឹកចពោះទឹកចិត្តស្នេហាជាតិរបស់យុវជនស្រុកយើង ដែលត្រៀមខ្លួនរួចជាស្រេចក្នុងការចូលរួមបម្រើ និងការពារជាតិមាតុភូមិរបស់ប្រទេសជាតិកម្ពុជាយើង ។
ក្នុងនោះដែរលោក អុី ធារិន អភិបាលនៃ គណៈអភិបាលស្រុកព្រៃនប់ បានកោតសរសើរចំពោះ លោកវរសេនីយ៍ត្រី មែ៉ន វណ្ណា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃនប់ ដែលបានរៀបចំយ៉ាងយកចិត្តទុកដាក់ចំពោះបងប្អូននិងកូនក្មួយដែលបានចូលរួមបំពេញកាតព្វកិច្ចយោធាដោយស្ម័គ្រចិត្ត បានល្អប្រសើរ និងជូនពរដល់ក្មួយៗដែលមានសេចក្តីក្លាហាន និងស្ម័គ្រចិត្តចូលរួមបំពេញកាតព្វកិច្ចយោធា សូមឲ្យក្មួយជួបតែសេចក្តីសុខសេចក្តីចម្រើន ជោគជ័យគ្រប់ភារកិច្ចគ្រប់ភារកិច្ច ៕ (រាយការណ៍ដោយ លោកចំរ៉ុង សែនមនោរម្យ ភ្នាក់ងារសារព័ត៌មានម្លប់សន្តិភាព ប្រចាំខេត្តព្រះសីហនុ)

