​ក្រុម​សប្បុរសជន​មកពី​Maline Apartments Co.,Ltd នាំយក​នូវ​អំណោយ​មួយចំនួន ប្រគល់ជូន​ក្រសួងទេសចរណ៍​ដើម្បី​ចែកជូន​ដល់​វីរៈ​កងទ័ព​និង​ប្រជាពលរដ្ឋ​កំពុង​តែ​ភៀ​សសឹក​

(​រាជធានី​ភ្នំពេញ​) នៅ​ថ្ងៃ​ទី ២៧ ខែ​ធ្នូ​ឆ្នាំ ២០២៥​នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​-​ទទួល​អំណោយ​សប្បុរសធម៌​ពី Maline Apartments Co., Ltd បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​សរុប​ជា​ថវិកា​ចំនួន ១,២២៧​ដុល្លារ​អាម៉េរិក តាមរយៈ​ក្រសួង​ទេសចរណ៍ ដើម្បី​ជូន​ដល់​វីរ​កងទ័ព​ដ៏​អង់អាច​ក្លាហាន និង​បងប្អូន​ប្រជាពលរដ្ឋ​ភៀ​សសឹក ដែល​ជា​ទឹកចិត្ត​ដ៏​ធំធេង​បាន​បង្ហាញ​នូវ​ការគោរព​ស្រឡាញ់ ផ្តល់​កម្លាំងចិត្ត​ដល់​វីរភាព​កងទ័ព​ការពារជាតិ​របស់​យើង និង​ជា​គាំទ្រ​វីរ​កងទ័ព​ជួរ​មុខ​កម្ពុជា​ដ៏​អង់អាច​ក្លាហាន​។​

​ក្នុងន័យ​លើ​នេះ​បាន​បង្ហាញ​ពី​ខឿន​ការពារជាតិ ជាពិសេស​ការគិតគូរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ភៀ​សសឹក ដែល​បាននិងកំពុង​ជម្លៀសចេញ ពី​ផ្ទះសម្បែង​មក​ទីកន្លែង​សុវត្ថិភាព​៕

(ដោយ លោក ហម ហា)

You might like

Leave a Reply

Your email address will not be published. Required fields are marked *