(រាជធានីភ្នំពេញ) នៅថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២៥នេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលអំណោយសប្បុរសធម៌ពី Maline Apartments Co., Ltd បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារៈសរុបជាថវិកាចំនួន ១,២២៧ដុល្លារអាម៉េរិក តាមរយៈក្រសួងទេសចរណ៍ ដើម្បីជូនដល់វីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលជាទឹកចិត្តដ៏ធំធេងបានបង្ហាញនូវការគោរពស្រឡាញ់ ផ្តល់កម្លាំងចិត្តដល់វីរភាពកងទ័ពការពារជាតិរបស់យើង និងជាគាំទ្រវីរកងទ័ពជួរមុខកម្ពុជាដ៏អង់អាចក្លាហាន។
ក្នុងន័យលើនេះបានបង្ហាញពីខឿនការពារជាតិ ជាពិសេសការគិតគូរដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលបាននិងកំពុងជម្លៀសចេញ ពីផ្ទះសម្បែងមកទីកន្លែងសុវត្ថិភាព៕
(ដោយ លោក ហម ហា)

