អំបុក​អង្ករ​ស្រូវ​ថ្មី​ចំនួន​២​តោន​ត្រូវបាន​ចែកជូន​ដល់​វិរះ​កងទ័ព​ជួរមុខ​និង​១​តោន​ទៀត​ផ្តល់ជូន​ជនភៀសសឹក​ទិស​ខេត្តព្រះវិហារ​

(​ខេត្ត​ព្រះវិហារ​) សម្ដេច​ឥស្សរៈ​វិទេស​បញ្ញា​ហោ ណាំហុង​ឧត្តម​ក្រុមប្រឹក្សា​ព្រះមហា​ក្សត្រ អតីត​ឧបនាយករដ្ឋមន្ត្រី​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​និង​ប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​នៅ​ថ្ងៃទី​២៧  ខែ​ធ្នូ​ឆ្នាំ ២០២៥​នេះ​បាន​ឧបត្ថម្ភ​អំបុក​អង្ករ​ស្រូវ​ថ្មី​ដល់វិ​រៈកងទ័ព​ចំនួន​២​តោន​និង​ចំនួន​១​តោន​ទៀត​ដល់​ជនភៀសសឹក​១០០០​គ្រួសារ​សរុប​ទាំងអស់​ចំនួន​៣​តោន​សម្រាប់​ចែកជូន​ទិស​ព្រះវិហារ​។​

​អំណោយ​ខាងលើ​គ្រោង​និង​ចែកជូន​ដល់​វីរៈ​កងទ័ព​និង​បងប្អូន​ជនភៀសសឹក​តាមរយៈ​រដ្ឋបាល​ខេត្ត​ព្រះវិហារ​នៅ​ថ្ងៃស្អែក​ខាងមុខនេះ​៕

(ដោយ លោក ពិន មឿន)

You might like

Leave a Reply

Your email address will not be published. Required fields are marked *