ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ថ្ម​ស​កំពុង​មាន​ភាពល្អប្រសើ​រ​បន្តិច​ម្ដង​បន្តិច​ម្ដង​ក្នុង​ការអនុវត្ត​តួនាទី​ភារកិច្ច​និង​ការផ្ដល់សេវា​ជូន​សាធារណៈជន នេះ​បើ​យោង​តាម​ការលើកឡើងរ​ពី​ពលរដ្ឋ​រស់នៅក្នុង​តំបន់​

ខេត្ត​កោះកុង ៖ ដោយ​មាន​ការចង្អុលបង្ហាញ​ពី​លោក​វរៈ​សេនី​ឯក យួត ហេង​ប៊ុន​ម៉ា អធិការ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បូ​ទុម​សាគរ និង​ក្រោម​ការដឹកនាំ បញ្ជា​ផ្ទាល់ ពី​លោក​វរៈសេនីយ៍ត្រី ទេស ឈាន នាយប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្ម​ស កម្លាំង​ប៉ុស្តិ៍ បាន​ប្រចាំការ ២៤​ម៉ោង​លើ ២៤ ម៉ោង ក្នុងការ​រង់ចាំ​ទទួល​ព័ត៌មាន និង​ផ្ដល់​សេវា​សាធារណៈ​ជូន​បងប្អូន ប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ កម្លាំង​ប៉ុស្តិ៍​ដើរល្បាត ទាំង​យប់​ទាំង​ថ្ងៃ នូវ​តំបន់​ប្រឈម​មួយចំនួន ដើម្បី ធានា​បាន​នៅ​សន្តិសុខ​និង​សណ្ដាប់ធ្នាប់​ល្អ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឃុំ​ថ្ម​ស​ទាំងមូល​។​ក្រៅ​ពី​ការងារ​ល្បាត​ប្រចាំការ​កម្លាំង​ប៉ុស្តិ៍ បាន​ជួយ​សម្រួល​ចរាចរណ៍​ជូន​សិស្សានុសិស្ស​ចេញពី​សាលារៀន នូវ​រាល់​ថ្ងៃ​សិស្សា បន្ថែម​ពីរ​នេះ​ទៅ​ទៀត​កម្លាំង​ប៉ុស្តិ៍​ឃុំ​ថ្ម​ស បាន​ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង ៧ ចំណុច អំពី​បញ្ហា​ចរាចរណ៍​និង​ផលប៉ះពាល់​នៃ​ការប្រើប្រាស់​គ្រឿងញៀន​។

​សកម្មភាព​ការងារ​របស់​លោក​វរៈសេនីយ៍ត្រី​ទេស​ឈាន​ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ឃុំ​ថ្ម​ស​នាំគ្នា​សាទរ​លើកទឹកចិត្ត​និង​កោតសរសើរ​ដោយស្មោះ​អស់ពី​ចិត្ត​ដែល​មាន​មន្ត្រី​ល្អ​បម្រើ​រាស្ត្រ​ក្នុង​មូលដ្ឋាន​ដូចជា​លោក​មេ​ប៉ុស្តិ៍​រូបនេះ​។​

​ដោយសារ​ការយកចិត្ត​ទុកដាក់ ពី​លោក​អធិការ និង​លោក​មេ​ប៉ុស្តិ៍ ព្រមទាំង​មាន​ការសហការ​ពីរ​អាជ្ញាធរ ភូមិ​ឃុំ បានធ្វើអោយ ឃុំ​ថ្ម​ស​ទទួលបាន នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ និង​ពុំ​មាន​បទល្មើស អ្វី​កើតឡើង គួរ អោយ​គាត់​សម្គាល់​ឡើយ​។​

​នេះ​បើ​យោងតាម​សេចក្តីរាយការណ៍​ដែល​អង្គភាព​សារព័ត៌មាន​ម្លប់​សន្តិភាព​យើង​ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី ៩ ខែ​ធ្នូ​ឆ្នាំ ២០២៥៕(​ដោយ​លោក​នួន​សុខា សហការី​ប្រចាំ​ខេត្ត​កោះកុង​)​

You might like

Leave a Reply

Your email address will not be published. Required fields are marked *