វិវាទ​ដីធ្លី​រវាង​ឧកញ៉ា​ជៀម​ផែន​និង ពលរដ្ឋ 49 គ្រួសារ​អូសបន្លាយ​ពេលវេលា​ជាង​១​ទសវត្សរ៍​នៅតែ​បន្ត​ទឹកភ្នែក​ជូត​ក្បាលជង្គុង​បើទោះបីជា​មាន​កិច្ច​អន្តរាគមន៍​ពី​សម្ដេច​តេជោ​អតីតនាយ​ករដ្ឋមន្ត្រី​កន្លង​ទៅ​យ៉ាងណា​ក្តី​ក៏​លោក​ឧកញ៉ា​ជៀម​ផែន​មិន​ព្រម​ប្រគល់​ដី​អោយ​វិញ​ឡើយ​

(​ខេត្ត​ព្រះសីហនុ​) ៖ ប្រជាពលរដ្ឋ​ចំនួន 49 គ្រួសារ​បាន​បន្ត​អំពាវនាវ​សារ​ឡើងវិញ​ដល់​សម្ដេច​តេជោ​ហ៊ុនសែន​ប្រធាន​ព្រឹទ្ធសភា​និង​ប្រមុខ​រដ្ឋាភិបាល​អាណត្តិ​ទី 7​នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​សម្ដេច​បវរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជួយ​អន្តរាគមន៍ និង​ផ្ដល់​យុត្តិធម៌​ដល់​ពូក​គាត់​ដែល​រង​ទុក្ខវេទនា​ជាង 10 ឆ្នាំ​រឿង​លោក​ឧកញ៉ា​ជៀ​មផែន​មិន​ព្រម​ប្រគល់​ដី​ជូន​ពួកគាត់​វិញ​  បើ​ទោះបីជា​សម្ដេច​តេជោ​ហ៊ុន​សែន​អតីត​នាយករដ្ឋមន្ត្រី​មានប្រតិកម្ម​និង​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ​វិញ​ក៏ដោយ​។​(​ដាក់​វីដេអូ​សម្ដេច​)

​បើ​តាម​ការលើកឡើង​ពី​ពលរដ្ឋ​ដែល​មាន​ដី​អាស្រ័យ​ផល​ស្ថិតនៅ​ភូមិ​រិទ្ធី​២ ឃុំ​កែវផុស​ស្រុក​ស្ទឹង​ហាវ​ខេត្ត​ព្រះសីហនុ​បាន​លើកឡើង​ថា ពួកគាត់​បាន​រស់នៅ​ភូមិសាស្ត្រ​នេះ​និង​អាស្រ័យ​លើ​ដី​ស្រែចំការ​មាន​ចំនួន 352 ហិច​តា និង​ដី​លំនៅឋាន​សរុប​ទាំងអស់​គ្នា​៣២​ហិច​តា​តាំងពី​ឆ្នាំ 1990 ជាង​មកម្ល៉េះ​។​ក្រោយមក​ឆ្នាំ 2006 ក៏​លេចមុខ​ឧកញ៉ា​ជៀ​មផែន​បញ្ជា​គ្រឿងចក្រ​ឈូក​ឆាយ​ហើយ​ទន្ទ្រាន​យក​ដី​ពួកគាត់​។​និង​បាន​ប្ដឹង​ប្រជាពលរដ្ឋ​ទៅ​តុលាការ​និង​ចាប់​ដាក់គុក​ជា​បន្តបន្ទាប់​។​ក្រោយមក​ដំណឹង​នេះ​បាន​បែកធ្លាយ​ដល់​សម្ដេច​តេជោ​ហ៊ុន​សែន​កាល​នោះ​សម្ដេច​នៅ​ជា​នាយករដ្ឋមន្ត្រី​ទើប​សម្ដេច​បាន​ស្វែងរក​យុត្តិធម៌​ជូន​ពួក​គាត់​ឡើង​វិញ​និង​ក្រោយមក​នៅ​ឆ្នាំ 2013 សម្ដេច​ក៏​បាន​ចេញ ស ជ ណ សម្រេច​និរាករណ៍​សេចក្តីជូនដំណឹង​របស់​ទីស្តីការគណៈរដ្ឋមន្ត្រី​ចោល​និង​បង្កើត​ក្រុម​ការងារ​ដឹកនាំ​ដោយ​ឯកឧត្តម​ប៑ិ​ន​ឈិន​ចុះ​ដោះស្រាយ​នៅនឹងកន្លែង ដើម្បី​ប្រគល់​ដី​ជូន​ពួកគាត់​វិញ (​ដាក់​វីដេអូ​ឯកឧត្តម​ប៉ិន​ឈិន​) តែ​រហូត​មកដល់​ថ្ងៃ​ទី 7 ខែវិច្ឆិកា​ឆ្នាំ 2026 ទៅហើយ​។​យុត្តិធម៌​ដែល​សម្ដេច​បាន​ផ្ដល់​ឲ្យ​ពួកគាត់​។​បច្ចុប្បន្ន​អាជ្ញាធរ​មន្ត្រី​ជំនាញ​ដែល​មាន​តួនាទី​មិន​ព្រម​ធ្វើ​ការដោះស្រាយ​ប្រគល់​ដី​ជូន​ពួកគាត់​វិញ​ឡើង​ហើយ​លោក​ឧកញ៉ា​ជៀម​ផែន​ក៏​នៅតែ​បន្ត​ប្តឹង​ពួកគាត់​ទៅ​ប្រព័ន្ធ​តុលាការ​និង​ចោទប្រកាន់​ពី​បទ​ដ៏​ដែលៗ​ដូច​កាលពី​មុន​។​(​ដាក់​វីដេអូ​សម្ដេច​)

​អ្នកស្រី​សុខ ដន ជា​តំណាង​ប្រជា​ពល​ប្រជាពលរដ្ឋ ៤៩ គ្រួសារ​បាន​អះអាង​ថា​ខ្លួន​ជា​ជនរងគ្រោះ​បាន​លើកឡើង​ទាំង​អួល​ដើម​ក៏ ថា​គេ​មិន​ព្រម​ប្រគល់​ដី​ជូន​អ្នកស្រី​និង​ពលរដ្ឋ​រងគ្រោះ​ផ្សេង​វិញ​ទៅ​តាម​ប្រសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុនសែន​ដែល​លោក​បាន​សម្រេច​ថា​ផ្តល់​យុត្តិធម៌​ជូន​ពួកគាត់​។​ពោល​គឺ​គេ​បាន​ប្រគល់​ដី​លំនៅដ្ឋាន​ត្រឹមតែ​៣០​គុណ​៤០​ម៉ែ​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ​តឺ​ឯ​ដី​ស្រែ​ចំការ​គេ​មិន​អោយ​វិញ​ឡើយ អ្នកស្រី​បាន​បន្តថា​តាំងពី​មាន​ការរំលោភបំពាន​យក​ដីធ្លី​ពី​សំណាក់​លោក​ឧកញ៉ា​ជៀ​មផែន​មិន​ថា​រូប​អ្នកស្រី​រឺ​គ្រួសារ​ពលរដ្ឋ​ផ្សេងៗ​ទៀត​ទេ តាំងពី​មាន​កូន​នៅ​តូចៗ​តែ​បច្ចុប្បន្ន​ពួកគេ​បាន​ធំ​ពេញវ័យ​និង​បែក​គ្រួសារ​ដែល​ធ្វើឲ្យ​ចំនួន​គ្រួសារ​កើនឡើង​ទ្វេ​ដង​តែ​លោក​ឧកញ៉ា​ជៀ​មផែន​នៅ​តែ​មិន​គោរព​នៅ​អនុសាសន៍​របស់​សម្ដេច​តេជោ​ឡើយ​។​)​ដាក់​វីដេអូ​ស្ត្រី​តំណាង​ពលរដ្ឋ​)

​អង្គភាព​សារព័ត៌មាន​យើង​នៅ​ព្រឹក​ថ្ងៃ​ទី 8 ខែវិច្ឆិកា​ឆ្នាំ 2026 នេះ​បាន​ធ្វើ​ការទំនាក់ទំនង​តាម​ទូរ​សព្ទ​ទៅ​ឯកឧត្តម​ម៉ាង​ស៊ីណេ​ត​អភិបាលនៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​តាម​ទូរ​សព្ទ​077777888​ដើម្បី​សុំ​សេចក្តី​អត្ថាធិប្បាយ តែ​ខាង​ក្រុមហ៊ុន​ឆ្លើយថា​លេខ​នេះ​មិន​ត្រឹមត្រូវ​ទេ​។​ចំណែក​លោក​ឧកញ៉ា​ជៀ​មផែន​អង្គភាព​យើងក៏​មិន​អាច​សុំ​ការបំភ្លឺ​បាន​ដែរ​ដោយ​គ្មាន​លេខ​ទូរ​សព្ទ​ទំនាក់​ទំ​ន​។​
​តែ​យ៉ាងណាក៏ដោយ​អង្គភាព​យើង​នូវតែ​ប្រកាន់​ភ្ជាប់​នៅ​ក្រុម​សីលធម៌​វិជ្ជាជីវៈ​និង​រង់ចាំ​កា​បកស្រាយ​ពី​សមុីខ្លួន​ដែល​ពាក់ព័ន្ធ​រាល់​ម៉ោង​ធ្វើការ​ស្តីពី​របប​សារព័ត៌មាន​៕
​

You might like

Leave a Reply

Your email address will not be published. Required fields are marked *