ធ្លាប់​ជាប់​ពន្ធនាគា​រក​រ​ណី​គ្រឿងញៀន តែ​មិន​រាងចាល ចេញ​មក​វិញ​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ត្រូវ​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន​ជាថ្មី​

ខេត្តសៀមរាប​៖ ជនសង្ស័យ​ម្នាក់ ដែល​ធ្លាប់​ជាប់​ពន្ធនាគារ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន ប៉ុន្តែ មិន​រាងចាល បាន​ចេញ​មក​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ចំនួន​០១ គ្រឿង នៅ​ចំណុច​បន្ទប់​ជួល ស្ថិតក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប កាលពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២៦​កន្លងទៅ ត្រូវបាន​កម្លាំង​នគរបាល​ខេត្តសៀមរាប ធ្វើការ​ឃាត់ខ្លួន​ជា​ថ្មី​ម្តងទៀត​។​

​ការឃាត់ខ្លួន​នេះ បាន​ធ្វើឡើង បន្ទាប់ ពី​សមត្ថកិច្ច ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ និង​ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ​នគរបាល​ជាតិ និង​ក្រោម​ការដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្តសៀមរាប កម្លាំង​នគរបាល​ក្រុង​សៀមរាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ និង​បើក​ការស្រាវជ្រាវ​យ៉ាង​ម៉ត់ចត់ រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០១ នាក់ មានឈ្មោះ មួន គីម​ហ៊ាង ហៅ វីត ភេទ​ប្រុស អាយុ ១៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​នៅ​ភូមិ​វាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប និង​ទីលំនៅ​បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល ក្នុង​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

ជនសង្ស័យ​រូបនេះ មាន​ប្រវត្តិ​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្តសៀមរាប ចំនួន ០១​លើក រយៈពេល ០១​ឆ្នាំ ០៦​ខែ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​។​

​ជាមួយគ្នានេះ សមត្ថកិច្ច​បាន​ដកហូត​ម៉ូតូ​ម៉ាក KAMAX Cub Pro ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ សៀមរាប 1AU-1489 ដែល​ជា​កម្មសិទ្ធិ​របស់​ជនរងគ្រោះ​មក​វិញ នៅវេលា​ម៉ោង ១៤:០០​នាទី ថ្ងៃទី​០២ ខែមិថុនា ឆ្នាំ​២០២៦ ស្ថិត​នៅ​ចំណុច​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ​ពិតប្រាកដ​មែន ហើយ​មាន​បំណង​យកទៅលក់ ប៉ុន្តែ​មិន​ទាន់​បាន​សម្រេច​ផង ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​តែ​ម្ដង​។ សមត្ថកិច្ច​ក៏​បាន​ធ្វើ​តេស្ត​ស្វែងរក​សារធាតុ​ញៀន​តាម​ទឹកនោម​លើ​ជនសង្ស័យ​ផងដែរ ដោយ​ទទួលបាន​លទ្ធផល អវិជ្ជមាន​។​

+​វត្ថុតាង​ដកហូត​៖
​ម៉ូតូ​ចំនួន ០១​គ្រឿង (​បាន​ប្រគល់ជូន​ជនរងគ្រោះ​វិញ​)​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

You might like

Leave a Reply

Your email address will not be published. Required fields are marked *