សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៦

(​ឧត្តរមានជ័យ​)៖​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ និង​លេខាធិការដ្ឋាន​រដ្ឋបាល​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៦ បាន​រៀបចំ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៥ និង​លើក​ទិសដៅ​អនុវត្ត​ការងារ​បន្ត​សម្រាប់​ឆ្នាំ​២០២៦​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​វត្តមាន​លោក អ៊ុំ ចាន់ថុល ប្រធាន​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ និង​លោក តូច សុ​ភក្តី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង
​ដោយ​មាន​ការចូលរួម​ពី​លោក ហែល ឆេង​ហុង ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល និង​លោក​អនុប្រធាន​សាលាដំបូង លោក ព្រះរាជអាជ្ញារង លោក​-​លោកស្រី​ចៅក្រម លោក​-​លោកស្រី​ក្រឡាបញ្ជី លោក អនុប្រធាន​លេខាធិការដ្ឋាន លោក​-​លោកស្រី​ប្រធាន​-​អនុប្រធាន​ការិយាល័យ លោក​-​លោកស្រី​មន្រី​គ្រប់គ្រង​រដ្ឋបាល លោក​-​លោកស្រី​មន្ត្រី​ជាប់​កិច្ចសន្យា និង​លោក​-​លោកស្រី​មន្ត្រី​ហាត់​ការ​ជាច្រើនរូប​ទៀត​។

​នៅក្នុង​ឱកាស​នេះ​ដែរ​លោក អ៊ុំ ចាន់ថុល ប្រធាន​សាលាដំបូង និង​លោក តូច សុ​ភក្តី ព្រះ​រា​អាជ្ញា បាន​ថ្លែង​រំលឹក​ដល់​មន្ត្រីរាជការ​ទាំងអស់ នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ សូម​កុំ​បន្ធូ​ដៃ​លើ​ការងារ ត្រូវ​ប្រឹងប្រែង​លើ​ការងារ​បន្តទៀត ជាពិសេស​របាយការណ៍​ប្រចាំ​សប្តាហ៍ ប្រចាំខែ ប្រចាំ​ត្រីមាស ប្រចាំ​ឆមាស ប្រចាំ​៩​ខែ និង​ប្រចាំឆ្នាំ ដែល​ជា​ការងារ​ចាំបាច់​តាម​តម្រូវការ​របស់​ក្រសួង​យុត្តិធម៌ ដើម្បី​ធ្វើឲ្យ​បាន​លទ្ធផល​ល្អ​ប្រសើរ​ជាង​ឆ្នាំមុនៗ​។​

​លោក​ប្រធាន និង​លោក​ព្រះរាជអាជ្ញា បាន​ថ្លែងអំណរគុណ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​លោកស្រី​មន្ត្រីរាជការ នៃ​សាលាដំបូង និង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ ចំពោះ​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ ដែល​ទទួលបាន​លទ្ធផល​ល្អប្រសើ និង​ជោគជ័យ​។​លោក​ក៏បាន​ផ្តល់​បណ្ណ​សរសើរ​លើ​ទឹកចិត្ត​ដល់​លោក លោកស្រី ក្រឡាបញ្ជី លោក​លោកស្រី មន្ត្រី​លេខាធិការដ្ឋាន​រដ្ឋបាល​ដែល​បាន​បំពេញការងារ​បាន​ល្អ​កន្លង​មក​ផង​ដែរ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *