ឯកឧត្តម​ អ៊ុំ ចាន់ថុល ​ប្រធាន​សាលាដំបូង​ខេត្ត​ឧត្តរមានជ័យ​នៅតែ​បន្ត​យកចិត្តទុកដាក់​និង​ជួយ​ឧបត្ថម្ភ​ដល់​វិរះ​កងទ័ព​ជួរ​មុខ​ជា​បន្តបន្ទាប់​

(​ខេត្ត​ត​ឧត្តរ​មានជ័​យ) ដោយ​មាន​ការយកចិត្ត​ទុក្ខ​ដាក់ និង​គិតគូរ​ពី​សុខទុក្ខ​ដល់​កងកំលាំង​ជួរ​មុខ នៅ​ថ្ងៃ​ទី ២១  ខែ​មករា ឆ្នាំ ២០២៦​នេះ ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធាន​សាលាដំបូង​ខេត្ត​ឧត្តមានជ័យ បាន​ឧបត្ថម្ភ​នូវ​សត្វ​គោ ចំនួន​០១​ក្បាល ក្នុង​តំលៃ ៣៥០$ ជូន​ដល់​កងកំលាំង​វរ​:​កងទ័ព​ជួរមុខ នៅ​ទិស​ប្រាសាទ​ព្រះវិហារ នៃ​ខេត្ត​ព្រះវិហារ តាមរយ​:​លោក​ឧត្តមសេនីយ៍ឯក ង៉ែត​  ចាន់ថុន នាយរង​សេនាធិការ​ចំរុះ នៃ​កងយោធពល​ខេមរៈភូមិន្ទ សំរាប់​ជួយ​សម្រូប​ក្នុងការ​ធ្វើ​ម្ហូបអាហារ ហូប​រួមគ្នារ​សំរាប់​កងកំលាំង​ជួរ​មុខ ទាំងនេះ​គឺ​ជា​ការបញ្ជាក់​នៃ​ការចែករំលែក នែ​ក្តីស្រលាញ់ រវាង​ខ្មែរ​និង​ខ្មែរ និង​ក៏​ដូចជា​ក្នុងនាម​កំលាំង​សមរភូមិ​ក្រោយ តែងតែ​ជួយ​សម្រួល​និង​គិតគូរ​ដល់​កងកំលាំង​ជួរ​មុខ​ជា​និច្ច​។

​ហើយ​ជាមួយគ្នានេះ​ផងដែរ ក្នុងនាម​កងកំលាំង ក៏​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ផងដែរ ដល់ ឯកឧត្តម អ៊ុំ ចាន់ថុល ប្រធាន​សាលាដំបូង​ខេត្ត​ឧត្តមានជ័យ ដែល​ជានិច្ចកាល​ឯកឧត្តម តែងតែបាន​យកចិត្តទុកដាក់​គិតគូរ​ពី​សុខទុក្ខ ចំពោះ​វីរៈ​កងទ័ព​របស់​យើង ជា​បន្តបន្ទាប់ ដែល​ទឹកចិត្ត​ទាំងនេះ មិន​អាច​អោយ​កងកំលាំង​របស់​យើង​បំភ្លិច បានឡើយ​៕​

You might like

Leave a Reply

Your email address will not be published. Required fields are marked *