បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់​យក​ម៉ូតូ​) ចំនួន​០៣​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១០​នាក់

ខេត្ត​បន្ទាយមានជ័យ ៖ ដោយ​អនុវត្តន៍​តាម​បទបញ្ជា លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល ដើម្បី​ធ្វើ​ការស្រាវជ្រាវ និង​ឈាន​ដល់​ការបង្ក្រាប​ជនសង្ស័យ​សរុប​ចំនួន​១០​នាក់ ដែល​បាន​ធ្វើ​សកម្មភាព​កាប់​យក​ម៉ូតូ​ពី​ប្រជាពលរដ្ឋ ចំនួន​០៣​ទីតាំង​ផ្សេងៗ​គ្នា :

-​លើក​ទី​១: នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​០២ និង​២៥​នាទី​យប់ ចំណុច​កា​រ៉ាស់​សាំង​តេលា​ឈ្មោះ ឡាយ ឆៃលី ជិត​សាលាសង្កាត់​អូរជ្រៅ ស្ថិតនៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត បង្កឡើង​ដោយ​ជនសង្ស័យ​ជា​ច្រើន​នាក់ ជា​ក្មេង​ទំនើ​ង ប្រដាប់​ដោយ​កាំបិត​កាប់​យក​ម៉ូតូ​ជនរងគ្រោះ បាន​ចំនួន ១​គ្រឿង ម៉ូតូ​ម៉ាក​HONDA DREAM-​សេរី​ឆ្នាំ​២០២២ ពណ៌​ខ្មៅ​-​មាន​ស្លាក​លេខ កំពង់ធំ 1R-8993-​លេខ​តួ​6199104​។​

-​លើក​ទី​២: នៅ​ថ្ងៃ​ទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៥ វេលា​ម៉ោង​ប្រហែល ១០​និង ៤០​នាទី​យប់ នៅ​ខាងជើង​ភ្លើងស្តុប​សាន​កូ ប្រហែល​១៥០​ម៉ែត្រ បង្កឡើង​ដោយ​ជនសង្ស័យ​ជា​ច្រើន​នាក់ ជា​ក្មេង​ទំនើ​ង ប្រដាប់​ដោយ​កាំបិត​កាប់​យក​ម៉ូតូ​ជនរងគ្រោះ បាន​ចំនួន​២​គ្រឿង ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ឆ្នាំ​ផលិត​២០១៩ លេខ​តួ​និង​ម៉ាស៊ីន​5516627 ផ្លាក​លេខ​បាត់ដំបង​1AG-7471 ចំណែក​ម៉ូតូ ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ឆ្នាំ​ផលិត​២០២០ ផ្លាក​លេខ​បន្ទាយមានជ័យ​1V-0945 លេខ​តួ​និង​លេខ​ម៉ាស៊ីន 5824262 ។​

-​លើក​ទី​៣: នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០២៥ វេលា​ម៉ោង​១​យប់ នៅ​ចំនុច​មណ្ឌល​៨ ស្ថិតក្នុង​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​០៤​នាក់​ជា​ក្មេង​ទំនើង ជិះ​ម៉ូតូ​២​គ្រឿង ដាវ​មួយ​ដើម បម្រុង​កាប់​លើ​ជនរងគ្រោះ ហើយ​ជនរងគ្រោះ​បាន​រត់ចោល​ម៉ូតូ ។ ម៉ូតូ​របស់​ជនរងគ្រោះ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ ២០២៥ ពណ៌​ខ្មៅ ផ្លាកលេខ បន្ទាយមានជ័យ​1AD-9744 លេ​តួ​ND125N0260939 ។​

​បច្ចុប្បន្ន កម្លាំង​ជំនាញ​កំពុង​ធ្វើ​ការស្រាវជ្រាវ​បក្ខពួក​ផ្សេងៗ​ទៀត​ដែល​កំពុង​រត់គេចខ្លួន ដើម្បី​ចាត់ការ​តាម​នីតិវីធី ៕​

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *