(ឧត្តរមានជ័យ)៖ឯកឧត្តម សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍ខេត្តបាត់ដំបង និងជាសមាជិកក្រុមគណៈកម្មការនាយក នៃក្រុមកីឡាសេនាយុត្តិធម៍ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយប្រគល់ជូនកងទ័ពជួរមុខ ដែលកំពុងឈរជើងការពារតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ ក្នុងខេត្តឧត្តរមានជ័យ ។
សូមបញ្ជាក់ថា៖ដំណើរអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល និងនាំអំណោយប្រគល់ជូនកងទ័ព ដែលដឹកនាំដោយឯកឧត្តម សម ប៊ុនថុន ប្រធានសាលាឧទ្ធរណ៍ ខេត្តបាត់ដំបង នាពេលនេះ គឺលោកអញ្ជើញចុះចំនួន៣ទីតាំងគី៖នៅប្រាសាទតាក្របី ប្រាសាទតាមាន់ធំ និងជប់គគីរ។ក្រៅពីប្រគល់សម្ភារប្រើប្រាស់ គ្រឿងឧបភោគបរិភោគ និងថវិកាដល់កងទ័ពទាំង៣ទីតាំង លោកក៏បានប្រគល់ម៉ូតូ និងថវិកា ដល់កងទ័ពចំនួន២នាក់ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង និងថវិកា២លានរៀល។
ក្នុងនាមសមរភូមិក្រោយ ឯកឧត្តម សម ប៊ុនថុន បានថ្លែងនូវការកោតសរសើរដល់វីរកងទ័ពយើងទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ការពារបូរណភាពទឹកដីមិនឱ្យចោរសៀមឈ្លានពានបានឡើយ។លោកក៏ថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងសមាជិកក្រុមកីឡាសេនាយុត្តិធម៌ ដែលបានចូលរួមឧបត្ថម្ភសម្ភារ ថវិកា ហូបអាហារ ជូនកងទ័ពជួរមុខ នៅខេត្តឧត្តរមានជ័យ។
រួមមាន៖លោក អ៊ុី ឃាង ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង,លោក ញូង ចន្ធី ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង,លោកស្រី រស់ ផូរា ចៅក្រមសាលាឧទ្ធរណ៍បាត់ដំបង,លោក ដុង ជា អនុនាយកដ្ឋាន,លោក លាង វិបុល អនុនាយកដ្ឋាន,លោកស៊ុំ ចាន់តារាពិទីរ្យ,លោក សង កុសល,លោកស្រី គង់ សុវណ្ណារ័ត្ន,លោក រ៉េត សុវណ្ណារិទ្ធ,លោក សាន ស៊ិន,លោក លី ហ្សង់ពេជ្រ,លោក រឿន រិទ្ធី,លោកស្រី កៅ សុវណ្ណវត្តី,លោក អៀង ចំរើន,លោកមេធាវី ញ៉ឹក រិទ្ធី និងឯកឧត្តម អ៊ុំ ចាន់ថុល ប្រធានសាលាដំបូងខេត្តឧត្តរមានជ័យ បានឧបត្ថម្ភអង្រឹងចំនួន២០ផងដែរ៕

